នេះគឺជាគំរូ Concept នៃការរចនាម៉ូត ថ្មីបំផុតមួយនៃ iPhone 6 ដែលរចនាដោយលោក Alex Casabò។ តាមរយះការរចនាម៉ូតនេះ យើងឃើញថា iPhone 6 មិនមានអ្វីខុសប្លែកច្រើនទេ បើ ប្រៀបជាមួយនឹង iPhone 5S។ ការផ្លាស់ប្តូរតិចតួច នៅក្នុងគំរូនៃ Concept នេះ បានធ្វើឲ្យ iPhone 6 ច្នៃប្រឌិតនេះ មានលទ្ធភាពក្លាយជាការពិត ច្រើនគួរសម។
ចំពោះមុខបណ្តាព័ត៌មានចចាមអារាមដែលថា iPhone 6 មានអេក្រង់ធំជាងមុន អ្នករចនាម៉ូតជា ច្រើននាក់ បាននាំគ្នារចនាចេញនូវ គំរូ Concept iPhone 6 ជាបន្តបន្ទាប់ ដែលការរចនាម៉ូតទាំង នោះ គឺមានលក្ខណៈពិបាក នឹងអាចក្លាយទៅជាការពិតណាស់។ សម្រាប់គំរូរចនាម៉ូតថ្មីបំផុត របស់ Alex Casabò មានលក្ខណៈជាក់ស្តែងជាង ព្រោះថាវាមានអេក្រង់ទំហំតែ 4,7 inch ដូចទៅ នឹងទស្សនៈ ផលិតកម្មរបស់ Apple។
ផ្នែកខាងក្រោម គឺដូចច្រើននឹង iPhone 5S។
ប៊ូតុង Home និង Sensor ស្គែនក្រយៅដៃ នៅរក្សាដូចមុន ដដែល។
បណ្តាប៊ូតុងចុច ដំឡើងបន្ថយសម្លេង និងបិទបើកញ័រ មានការយកលំនាំតាមការរចនាម៉ូតរបស់ iPhone 5S។
បើតាមគំនិតច្នៃប្រឌិតរបស់ Alex Casabò, iPhone 6 នឹងមានចំនុចខុសប្លែកពីជំនាន់មុន ស្តីពី អេក្រង់ និង Features។ ស្មាតហ្វូនត្រូវបានបំពាក់នូវ CPU A864 bit , ថ្ម 1.930 mAh។ វាក៏មាន បន្ថែមនូវ Features ថ្មីមួយចំនួនដូចជា Quick Reply, បើកសោរ (unlock) Apps ដោយស្គែន ក្រយៅដៃ និងបិទ Apps ទាំងអស់ដែលកំពុងតែប្រើប្រាស់ (Running) នៅ Mode Multitasking។
iPhone 6 ក៏នៅតែជម្រើសពណ៌ដល់អ្នកប្រើប្រាស់ ដូចមុនដដែល ដូចជា ពណ៌ខ្មៅលាយប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ទឹកមាស ។ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
តើប្រិយមិត្តយល់យ៉ាងម៉េចដែរ ចំពោះការរចនាម៉ូត (Concept Version) ថ្មីបំផុតនេះ?
ប្រែសម្រួល៖ សិលា
ប្រភព៖ zing