CamNews

ទូរស័ព្ទ 

Samsung Galaxy Mega សង្គ្រោះជីវិតម្ចាស់ ដោយរងគ្រាប់កាំភ្លើង ជំនួស

ស្មាតហ្វូន Galaxy Mega 6.3 inch បានក្លាយជាអ្នកសង្គ្រោះដ៏អស្ចារ្យ របស់បុរសម្នាក់ នៅ តៃវ៉ាន់ នៅពេលវាជួយរងគ្រាប់ជំនួសម្ចាស់របស់ខ្លួន។

បុរសម្នាក់ នៅតៃវ៉ាន់ ត្រូវបានបុរសម្នាក់ផ្សេងទៀត បាញ់ចំដើមទ្រូង ខណៈពួកគេកំពុងប្រកែក
គ្នា អំពីបញ្ហាកាបូបលុយ ដែលពេលនោះ ខ្មាន់កាំភ្លើង យល់ថា បុរសរងគ្រោះនេះ បានព្យាយាម
លួចកាបូបលុយរបស់ខ្លួន បើទោះជាកាបូបនេះ ទើបតែត្រូវបានបុរសរងគ្រោះ រើសឡើងពីដី និង
និយាយលេង នៅចំពោះមុខម្ចាស់កាបូបថា ប្រាក់ក្នុងនេះ អាចយកទៅទិញស្រាបៀរផឹក។

ភ្លាមនោះ បុរសជាជនដៃដល់ បានដកកាំភ្លើងខ្លីចេញ និងបាន “ភុង” ទៅលើដើមទ្រូងបុរសរង
គ្រោះ។ ក៏ប៉ុន្ដែ ស្មាតហ្វូន Galaxy Mega 6.3 ដែលមាន “មាឌធំ” ស្ថិតនៅក្នុងហោប៉ៅអាវ បាន
ជួយរងគ្រាប់ជំនួស និងបានសង្គ្រោះអាយុជីវិតបុរសម្នាក់នេះ ដោយចៃដន់បំផុត។

សំណាងល្អសម្រាប់ជនរងគ្រោះ ព្រោះថា គ្រាប់កាំភ្លើងមិនអាចរុលចូលទៅជ្រៅក្នុងជ្រូងបាន
ដោយសារតែ ស្មាតហ្វូន Galaxy Mega 6.3 មានកម្រាស់ ៨មម។ Galaxy Mega 6.3 គឺជាស្មាត
ហ្វូន ដែលមានទំហំធំបំផុត ក្នុងពេលបច្ចុប្បន្ននេះ។ Galaxy Mega 6.3 ឈីប 2-core 1.7GHz
និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.2 Jelly Bean, ថ្មមានថាមពល 3.200mAh និង
មានកាមេរ៉ា 8 megapixel ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/technobuffalo



Tags: Galaxy Mega 6.3 inch Taiwan gun save life