CamNews

បច្ចេកវិទ្យា 

Galaxy S8 អាចនឹងមានកាមេរ៉ាភ្លោះ Sensor ស្គែនក្រយៅ និងប៊ូតុង Home ប្តូរបំពាក់លើអេក្រង់តែម្តង

យោងតាមប្រភពព័ត៌មានពី SamMobile និង ETNews បានឲ្យដឹងថា Samsung កំពុងតែធ្វើការអភិវឌ្ឍន៍​ Galaxy S8 ជាមួយនឹងផ្លាស់ប្តូរឲ្យប្រសើរជាងមុនជាច្រើន នៅផ្នែក Hardware ដែលរួមមានដូចជា៖ ចង្កោមកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ Sensor ស្គែនក្រយៅដៃអមជាមួយនឹងប៊ូតុង Home ត្រូវបានប្តូរ​មក​បំពាក់នៅលើអេក្រង់តែម្តង ហើយស្មាតហ្វូននឹងមិនមានគែម bezel ឆ្វេង ស្តាំ លើ ក្រោម ហើយផ្នែក​នៃ​​អេក្រង់កោង នឹងត្រូវបានពង្រីកឡើងទៅផ្នែកខាងលើ និងខាងក្រោម ថែមទៀតផង។


ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Samsung អាចនឹងបោះបង់ចោលទាំងអស់ នូវបណ្តាគែមព័ទ្ធ អេក្រង់ដែលលើស ហើយធ្វើការពង្រីកផ្នែកអេក្រង់កោងឡើងទៅលើ និងចុះក្រោម ដែលនឹងបង្កើតបាន​នូវស្មាតហ្វូន Galaxy S8 "full-screen" ពិតប្រាកដមួយ។ ផ្នែកតាមកត្តានេះ ពួកយើងអាចស្រមៃគិតបាន​ថា​ S8 នឹងដូចទៅនឹង S7 Edge សព្វថ្ងៃនេះ ប៉ុន្តែតំបន់ទាំងពីរដែលបំពាក់ប៊ូតុង Home និង Speaker សន្ទនា នឹងត្រូវបំបាត់ចោល ដោយជំនួសមកវិញនូវអេក្រង់ ហើយលើកនេះផ្នែកចុងខាងលើ និងខាង​ក្រោម នឹងត្រូវបានធ្វើរាងកោងចុះបន្តិច ដូចទៅនឹងផ្នែកអេក្រង់កោងសងខាង ឆ្វេង និងស្តាំដែរ។​ សរុប​មក​ Galaxy S8 ក្នុងព័ត៌មានចចាមអារ៉ាម នឹងជាស្មាតហ្វូនមួយ ដែលមានបំពាក់នូវអេក្រង់ ១០០% នៅ​ផ្នែក​ខាងមុខតែម្តង។

ក្រៅពីនេះ Galaxy S8 ក៏ត្រូវបានគេរំពឹងទុកថា នឹងមានបំពាក់នូវចង្កោមកាមេរ៉ាភ្លោះ នៅផ្នែកខាង​ក្រោយ។​ គួរបញ្ជាក់ផងដែរ Samsung បានអនុម័តសេចក្តីសម្រេចនេះរួចហើយ ដោយបច្ចុប្បន្នកំពុងតែ​គិតថាគួរអនុវត្តបច្ចេកវិទ្យាប្រភេទកាមេរ៉ាភ្លោះដូចទៅនឹងកាមេរ៉ាភ្លោះនៅលើ HTC M8 ឬក៏ប្រភេទកាមេរ៉ា iPhone 7 Plus សព្វថ្ងៃនេះ។​

Samsung អាចនឹងធ្វើការបង្ហាញណែនាំ Galaxy S8 ឆាប់ជាងបណ្តាឆ្នាំមុនៗ ដើម្បីបំពេញនូវការខាតបង់ ដ៏ធ្ងន់ធ្ងរ ពីបញ្ហាផ្ទុះឆេះដែលកើតមានលើ Galaxy Note 7 ក្នុងមួយរយះពេលកន្លងទៅនេះ៕

- Apple នៅតែឈរលំដាប់លេខ១ លើតម្លៃម៉ាកយីហោ ថ្លៃជាងគេ លើពិភពលោក ក្នុងពេលដែល Google នៅលំដាប់ទី២

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ SamMobile, ETNews, Tinhte


Tags: Samsung Galaxy S8 4K screen Dual Camera Smartphone Hightech