អតិថិជនក្រុមហ៊ុន Apple ជាច្រើនបាននឹងកំពុង តែរង់ចាំវត្តមាននៃ iPad ជំនាន់ថ្មីដែលត្រូវបាន
គេជឿថា Apple នឹងបង្ហាញ iPad mini បំពាក់អេក្រង់ Retina Display នៅក្នុងត្រីមាសទី៣ឆ្នាំនេះ
ប៉ុន្តែមានអ្នកវិភាគម្នាក់ បាននិយាយថា iPad ថ្មីនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០១៤។
លោក Richard Shim អ្នកវិភាគដ៏ល្បីបាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPad mini
អេក្រង់ Retina ចំនួន២ម៉ូដែល ដោយមួយនឹងបង្ហាញខ្លួន នៅក្នុងឆមាសទី២ ឆ្នាំ ២០១៣ និងមួយ
ទៀត នៅដើមឆ្នាំ ២០១៤។
លោក Shim បានបន្តទៀតថា នៅពេលនេះ លោកនៅមិនទាន់ដឹងច្បាស់ ពីកាលបរិច្ឆេទនៃ ការ
បង្ហាញខ្លួន iPad ថ្មីនោះទេ ប៉ុន្តែលោកជឿជាក់ថា វានឹងបង្ហាញដូចអ្វី ដែលលោកបាន និយាយ
ខាងលើ។
គួរបញ្ជាក់ផងថា ថ្មីៗនេះ មានព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple បានធ្វើការពន្យារ
ពេល ក្នុងការចេញ iPhone ជំនាន់ថ្មីដែលធ្វើឲ្យអ្នកវិភាគជាច្រើនបាននិយាយថា បើសិនជា iPhone
ពន្យារពេលមែននោះ ទីផ្សារ iPhone នឹងធ្លាក់ចុះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល