នៅគេហទំព័រមួយរបស់វៀតណាម បានចេញជាវីដេអូមួយស្តីពីស៊ីមធម្មតាអាចប្រើជា
មួយ iPhone 5 បានបន្ទាប់ពីកាត់ឲ្យតូច និងខាត់ឲ្យស្តើងបន្តិចមក។
ជាដំណឹងដ៏សប្បាយរីករាយសំរាប់ iFan, ស៊ីមធម្មតាក្រោយពេលកាត់តាមខ្នាតប្រវែង NanoSim
និងខាត់ឲ្យវាស្តើងបន្តិច ហើយដាក់ចូលក្នុងទូរស័ព្ទ iPhone 5 រង់ចាំបន្តិច វាក៏ស្គាល់ស៊ីម និងមាន
សេវា។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាNanoSIM ប្រើ board ដូចនឹងស៊ីមធម្មតា និង
MicroSIM ដែរ ដោយខុសគ្នាតែខ្នាតប្រវែងជ័រខាងក្រៅប៉ុណ្ណោះ។ MicroSIM នៅពេលយើងកាត់
ហើយគឺមិនបានប៉ះពាល់ដល់បន្ទះ Borad ទង់ដែងនោះទេ។ តែសំរាប់ NanoSIM ពេលកាត់ហើយ
វាប៉ះពាល់ដល់បន្ទះ Borad ទង់ដែងនៃស៊ីម ប៉ុន្តែវាមិនមានឥទ្ធិពលអ្វីដល់ស៊ីមទេ។
វីដេអូខាងលើនេះ និយាយអំពីក្រុមបុគ្គលិករបស់ Website បច្ចេកវិទ្យាដ៏ល្បីមួយនៅប្រទេសវៀត-
ណាម កំពុងតែធ្វើការសាកល្បងទៅលើស៊ីមធម្មតាមួយដែលត្រូវបានកាត់នឹងខាត់ឲ្យតូច និងស្តើង
បន្តិច តាមខ្នាតប្រវែងរបស់ NanoSim ជាមួយនឹងទូរស័ព្ទ iPhone 5។ ជាលទ្ធផលក្រោយពីដាក់ស៊ីម
នោះចូលក្នុងទូរស័ព្ទ ហើយរង់ចាំបន្តិចមក វាក៏ស្គាល់ស៊ីម និងមានសេវា។
កំណត់សំគាល់៖ ការធ្វើពិសោធន៍ខាងលើនេះ គឺត្រូវបានធ្វើឡើងពីសំណាក់អ្នកដែលមានជំនាញ
ខាងបច្ចេកវិទ្យាច្បាស់លាស់។ ដូច្នេះបើសិនជាប្រិយមិត្តចង់សាកល្បងធ្វើតាម ជាប្រការល្អសូមកូពី
រាល់ឈ្មោះ និងលេខទូរស័ព្ទនៅក្នុង Contact នៃស៊ីមដែលអ្នកចង់កាត់ជាមុនសិន ដើម្បីការពារប្រ-
ការមិនល្អណាមួយ ដូចជាខូចស៊ីមប្រើប្រាស់លែងបាន បាត់អស់នូវឈ្មោះ និងលេខទូរស័ព្ទនៅក្នុង
ស៊ីមរបស់អ្នក៕
ដោយ៖ សិលា
ប្រភព៖ TTE