CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទី​បំផុត​កម្មវិធី Office សម្រាប់ iPhone បាន​លេច​មុខ

បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំ នៅពេលនេះ ក្រុមហ៊ុន Microsoft បានសម្រេចចិត្តបង្កើតកម្មវិធី
Office សម្រាប់ iPhone។

យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានបង្កើតនូវកម្មវិធី
Office 365 សម្រាប់ iPhone ដោយនៅក្នុងនោះ អ្នកប្រើប្រាស់ iPhone អាចធ្វើការបើក និងកែ
ប្រែនូវឯកសារ Word, Excel និង PowerPoint ដែលឯកសារទាំងនោះ ត្រូវបានរក្សាទុកនៅលើ
SkyDrive ដែលជាសេវាកម្ម Cloud Storage របស់ Microsoft។

សម្រាប់អ្នកដែលចង់ប្រើប្រាស់ នូវកម្មវិធី Office 365 នេះ ត្រូវចំណាយ ១០០ដុល្លារអាមេរិក
ក្នុង១ឆ្នាំ ដើម្បីប្រើប្រាស់អាជ្ញាប័ណ្ណ Office និងការផ្ដល់ជូនទំហំ Storage នៅលើ SkyDrive។

រាល់ការប្រើប្រាស់ Office 365 នៅលើ iPhone វានឹងធ្វើការ Sync ទៅកាន់ SkyDrive ដោយ
ស្វ័យប្រវត្តិ ហើយអ្នកប្រើប្រាស់ ក៏អាចយកគណនីនោះ ទៅប្រើនៅលើកុំព្យូទ័រ ឬ Tablet
ផ្សេងក៏បានដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: office on iPhone apple 365 hightech