CamNews

បច្ចេកវិទ្យា 

គំរូ iPhone 6 "ក្នុងក្តីសុបិន" ពិតជាស្អាតអស្ចារ្យ

អ្នកច្នៃប្រឌិត Antoine Brieux នៅហាងរចនាម៉ូដ NAK Studio ទើបធ្វើការបង្ហាញនូវគំរូ
ច្នៃប្រឌិត iPhone 6 ដ៏ស្អាតអស្ចារ្យមួយ។
Smartphone ក្នុង"ក្តីសុបិន" បានធ្វើការអភិវឌ្ឍន៏ជាច្រើនដូចជា រូបរាងថ្មីទាំងស្រុង, ប៊ូតុង Home
ឈប់ដាក់នៅផ្នែកខាងមុខ, អេក្រង់ Retina ទំហំ 4.9 inch ជាមួយកំរិតពន្លឺ 1080p និងចំនុចមួយ
ចំនួនគួរឲ្យចាប់អារម្មណ៍ថែមទៀត។
 
iPhone 6 មានខ្នាតប្រវែង 125 x 63mm (បណ្តោយ x ទទឺង), ប៊ូតុង Home ត្រូវបានប្តូរទៅដាក់នូវ
គែមខាងឆ្វេង (ជិតប៊ូតុងបន្ថយ​ និងតំឡើងសំលេង), ប្រព័ន្ធ Speaker "លឺខ្លាំង" និងរន្ធ Connect
ប្រភេទ 19 Cell នៅផ្នែកខាងក្រោមទូរស័ព្ទ។  សំបកផ្នែកខាងក្រោយ និងខាងមុខស្រោបដោយ
កញ្ចក់ភ្លឺរលោង ការពារការឆ្កូតបានយ៉ាងល្អ និងព័ទ្ធជុំវិញដោយលោហះធាតុគុណភាពខ្ពស់។
iPhone 6 "ក្នុងក្តីសុបិន" ភ្លឺរលោង ប្លែកភ្នែក
 
តាមការប៉ាន់ស្មាន ផលិតផលដ៏ទំនើប iPhone 6 អាចនឹងបំពាក់នូវ​ CPU Quad Core, Camera 10
Megapixel និង Set Up ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 7៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: iPhone 6 ideas new production smartphone apple hightech