Rene Ritchie, មនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនទៀតដែល ផ្តល់ព័ត៌មានចចាមអារាម
ត្រឹមត្រូវបំផុតពី Apple, ទើបធ្វើការកំនត់ថា iPad ជំនាន់ថ្មីនឹងធ្វើការបង្ហាញខ្លួននៅខែក្រោយ
នេះ រីឯ iPhone 5S នឹងបង្ហាញខ្លួននៅខែសីហា ខាងមុខនេះ។
Ritchie បានឲ្យដឹងថា Apple កំពុងមានគំរោងបង្ហាញខ្លួន iPhone 5S នៅខែសីហា ចំណែកឯ
iPad 5 ( អាចទាំង iPad Mini) អាចនឹងបង្ហាញខ្លួននៅខែមេសា ខាងមុខ។
ការរចនាម៉ូដនៃ iPhone 5S នឹងរក្សារូបរាងដូច iPhone 5 ដដែលដោយគ្រាន់តែធ្វើការ Upgrade
លើ CPU និង Camera តែប៉ុណ្ណោះ។
ក្នុងនោះ បើតាមសំដីលោក Ritchie: "Apple កំពុងពិចារណាយ៉ាងល្អិតល្អន់ពីការបង្ហាញខ្លួន iPad
ថ្មីនៅខែមេសាខាងមុខនេះ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា បានកំនត់យកជាផ្លូវការហើយរឺនៅទេ"។
ការដែលបណ្តារូបភាពសំបកខាងក្រោយរបស់ iPad 5 ត្រូវបានលេចចេញលើអ៊ីនធឺណេត បាន
ឲ្យឃើញថា ផលិតផលនេះបានឈានដល់ដំណាក់កាលចុងក្រោយនៃការផលិតហើយ។ ជាក់
ស្តែង iPad Mini អេក្រង់ Retina ប្រហែលមិនអាចបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះទេ៕
ដោយ៖ សិលា
ប្រភព៖ VE