CamNews

ទូរស័ព្ទ 

iPhone 5 ត្រូវបានកុម្មង់ទិញអស់រលីង ក្រោយរយះពេលមួយម៉ោង បន្ទាប់ពីបើកឲ្យកុម្មង់ទិញ

Apple បានចាប់ផ្តើមទទួលការកុម្មង់ទិញមុននូវស្មាតហ្វូន iPhone 5 ចាប់ពីថ្ងៃទី14/9 ម្សិលមិញ
នៅលើទីផ្សារប្រទេសមួយចំនួន ដែលនឹងបានលក់ iPhone 5 ដំបូងគេ។ កាលពី iPhone ជំនាន់
មុនដូចជា iPhone 4S ត្រូវចំណាយរយះពេល 22ម៉ោង ឯ iPhone 4 ចំណាយរយះពេល 20ម៉ោង
ទើបលក់អស់នូវបរិមាណទូរស័ព្ទដែលបើកឲ្យកុម្មង់ទិញមុន សំរាប់ iPhone 5 វិញចំណាយរយះ
ពេលតែ 1ម៉ោងប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ គេហទំព័រកុម្មង់ទិញមុនរបស់ Apple និងគេហទំព័រពាក់ព័ន្ធជាច្រើនទៀត ត្រូវបាន
ដំណើរការយឺត និង Error ដោយសារចំនួនអ្នកចូលទស្សនា មានចំនួនច្រើនលើសលប់ពេក។ អ្នក
ដែលមានសំណាងកុម្មង់ទិញបាន iPhone 5 លើកនេះ និងទទួលបានទូរស័ព្ទនៅថ្ងៃទី 21/9 តែបើ
សិនមានការយឺតយ៉ាវ គឺនឹងត្រូវចាំ 2សប្តាហ៍ទៀត, សំរាប់ប្រទេសអង់គ្លេសត្រូវរង់ចាំរយះពេលបី
សប្តាហ៍សំរាប់ version iPhone 5 ពណ៌ខ្មៅ, 32GB ។


iPhone 5 ត្រូវបានកុម្មង់ទិញអស់តែក្នុងរយះពេលមួយម៉ោងប៉ុណ្ណោះ

អតិថិជននៅ 7ប្រទេសធំៗនឹងនៅតែមានឱកាសទិញបាន iPhone នៅថ្ងៃទី 21/9 បើសិនជាមិនអាច
កុម្មង់ទិញតាមរយះការឈរតំរង់ជួរនៅឯបណ្តាក្រុមហ៊ុន Apple ក៏ដូចនៅតាមក្រុមហ៊ុនដៃគូសហការ។
iPhone 5 មានតំលៃលក់ចាប់ពី 199USD សំរាប់ Version Lock និង 649USD សំរាប់ Version Unlock។
បើទោះជាមានដល់ 9ប្រទេសនឹងបានដាក់លក់ iPhone 5 ដំបូងគេចាប់ពីថ្ងៃទី21/9 (អាមេរិច, អង់គ្លេស,
កាណាដា, អូស្រ្តាលី, ជប៉ុន, ហុងកុង, សាំងហ្គាពួរ, បារាំង និងអាឡឺម៉ង់) ប៉ុន្តែមានតែ 7ប្រទេសទេបាន
ទទួលការកុម្មង់ទិញមុន គឺដកប្រទេសជប៉ុន និងហុងកុងចេញ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: IPhone 5 first order 1 hour apple smartphone hightech