CamNews

ទូរស័ព្ទ 

វីដេអូនៃការច្នៃ iPhone 5S ទៅជាកុំព្យូទ័រ Mac

ពេលលេចលឺព័ត៌មានថា iPhone ជំនាន់បន្ទាប់ (iPhone 5S) ត្រូវបាន Support ជាមួយ OS X,
បណ្តា iFan បានច្នៃប្រឌិតនូវវីដេអូមួយ ស្តីពីដំណើរការនៃប្រព័ន្ធប្រតិបត្តិការនេះ នៅលើឧប-
ករណ៍ដែលប្រើ iOS ថ្មី។

ពេលចាប់ផ្តើមដំណើរការ Application ពិសេសមួយ, iPhone 5S នឹងស្នើឲ្យម្ចាស់ដាក់វានៅលើផ្ទៃរាប
ស្មើណាមួយ។ បន្ទាប់មក វាក៏ប្រែរូបកាយដោយស្វ័យប្រវត្តិ ដោយបញ្ឈរអេក្រង់ឡើងបន្តិច ហើយ
អំពូល Slide ដែលស្ថិតនៅជ្រុងទាំងបួននៃស្មាតហ្វូន ក៏ចាប់ផ្តើមដំណើរការ ដោយ Slide ពីរបង្ហាញ
រូបភាពជាអេក្រង់ និងពីរទៀតបង្ហាញជា Keyboard សំរាប់វាយអក្សរ។

ថ្មីៗនេះព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា iPhone ជំនាន់ក្រោយនឹងមានច្រើនពណ៌សំរាប់
ជ្រើសរើស។ ក្រៅពីនេះ វានឹងបំពាក់នូវកាមេរ៉ាដែលមាន អំពូល flash LED ពីរ, អេក្រង់មានកំរិតពន្លឺ
Full HD។ បើតាមការប៉ាន់ស្មាន iPhone 5S នឹងធ្វើការបង្ហាញខ្លួននៅខែមីនា ឆ្នាំក្រោយ។

សូមទស្សនាវីដេអូ ខាងក្រោម៖

វីដេអូនៃការច្នៃ iPhone 5S ទៅជាកុំព្យូទ័រ Mac

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 5S computer Mac apple smartphone hightech