CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្តល់ប្រាក់ ៤០០ដុល្លារ ជូនអ្នកដែលរើសបាន IPad 3 នៅព្រលានយន្តហោះ

ភ្នំពេញ៖ បុរសម្នាក់ បានប្រកាសផ្តល់ប្រាក់ ៤០០ដុល្លារ ជូនចំពោះអ្នករើសបាន IPad 3 របស់
គាត់ ដែលបានបាត់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣។

បុរសជាម្ចាស់ IPad 3 បានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ ២០១៣ ក្នុងចន្លោះម៉ោង ១១-
១២យប់ រូបគាត់ បានបាត់ iPad 3 មួយគ្រឿង នៅមុខស្ថានីយអ្នកមកដល់ (Arrival Gate) មុខហាង
លក់ហ្វើ២៤ ក្នុង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានពណ៌ប្រាក់ ព្រមទាំងមានដាក់ស្រោម
ធ្វើអំពីស្បែកពណ៌ខ្មៅ លាយ ត្នោត ដែលមានជាប់ជាមួយ Keyboard។

ម្ចាស់ IPad 3 រូបនេះ បានបញ្ជាក់ថា នៅក្នុង IPad 3 នោះ មានឯកសារមួយចំនួន ដែលគាត់ត្រូវការ
ជាចាំបាច់។ ដូច្នេះរូបលោក សូមអំពាវនាវ បើបងប្អូនណារើសបាន សូមមេត្តាជួយទំនាក់ទំនង ឬយក
មកប្រគល់ជូន រូបគាត់ ដោយក្តីអនុគ្រោះបំផុត។ បុរសរូបនេះ ក៏បានប្រកាសជូនជាសគុណ ៤០០
ដុល្លារអាមេរិកផងដែរ។

បងប្អូនណា ដែលរើសបាន IPad 3 ខាងលើនេះ អាចទាក់ទងមកម្ចាស់ដើម តាមទូរស័ព្ទលេខ
089-878-878៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ipad 3 hightech apple tablet