អ្នករចនាម៉ូតពីររូបគឺ Nickolay Lamm និង Matteo Gianni បានរចនារូបរាង iPhone តំលៃថោក
ដែលមានច្រើនពណ៌ស្រស់ស្អាត ទៅតាមព័ត៌មានចចាមអារាម កាលពីពេលមុន។
Apple ត្រូវបានគេចចាមអារាមថា កំពុងតែអភិវឌ្ឍគំរូ iPhone តំលៃថោក ដែលមានគោលដៅ
វាយលុកទៅលើទីផ្សារដែលកំពុងអភិឌ្ឍ។ សូម្បីតែបណ្តាកាសែតធំៗដូចជា កាសែត Wall ក៏បាន
ចេញនូវព័ត៌មានស្តីពី iPhone តំលៃថោក ជិតបង្ហាញខ្លួនដែរ។ នេះអាចជាឱកាសដើម្បីឲ្យ Apple
ពង្រីកប្រព័ន្ធប្រតិបត្តិការ iOS កាន់តែធំទូលាយឡើង ទប់ទល់នឹងគូប្រកួតផ្សេងៗដូចជា Samsung
ជាដើម។
យោងតាមបណ្តាព័ត៌មានចចាមអារាមពី iPhone តំលៃថោក អ្នករចនាម៉ូតពីររូប គឺលោក Nickolay
Lamm និង Matteo Gianni បានបង្កើតចេញនូវរូបភាពបណ្តា Version ដ៏សែនស្អាត ពីឧបករណ៍
ចចាមអារាមនេះ។ សូមទស្សនារូបភាពដូចខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ Zng