CamNews

ទូរស័ព្ទ 

iPhone តំលៃថោកនឹងបង្ហាញខ្លួន រួមជាមួយ iPhone 5S ឆ្នាំក្រោយ

ថ្មីៗនេះ បណ្តាគេហទំព័របច្ចេកវិទ្យាធំៗបានចុះផ្សាយព័ត៌មានឲ្យដឹងថា iPhone 5S
នឹងបង្ហាញ
ខ្លួននៅខែ 6/2013 មិនមែនខែ 9 និងខែ 10 ដូចកាលពីពីរឆ្នាំមុននោះទេ។

ស្មាតហ្វូននេះអាចនឹងត្រូវបំពាក់នូវកាមេរ៉ា SuperHD, ថ្មប្រើបានយូរជាងមុន, chip NFC និងប្រ
ភេទអេក្រង់ IGZO Retina+។ ស្មាតហ្វូននេះអាចនឹងដាក់លក់ជាមួយនឹងពណ៌ជាច្រើនដូច iPod
Touch បច្ចុប្បន្ន។

iPhone តំលៃថោកនឹងបង្ហាញខ្លួន រួមជាមួយ iPhone 5S ឆ្នាំក្រោយ

នៅក្នុងការប្រកាសកាលពីពេលថ្មីៗនេះ អ្នកវិភាគ Peter Misek បានឲ្យដឹងថា លទ្ធភាព Apple
បង្ហាញខ្លួន iPhone តំលៃថោកនៅខែ 6/2013 រួមជាមួយ iPhone 5S គឺមានភាគរយខ្ពស់។ លោក
បានបន្តថា iPhone តំលៃថោកនេះអាចបំពាក់នូវរូបសណ្ឋានប្រហែលនឹង iPhone 4 ដែរ។

ចាប់ពីពេល Tim Cook ធ្វើជា CEO នៅ Apple គាត់ធ្លាប់បានមាននិយាយថា ចង់នាំនូវផលិតផល
Apple ដល់ដៃអ្នកប្រើប្រាស់គ្រប់ៗគ្នា គឺមិនមែនសំរាប់តែអ្នកមានទ្រព្យច្រើនឡើយ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Cheap iPhone iPhone 5S smartphone apple hightech