CamNews

ទូរស័ព្ទ 

iPhone តំលៃថោកមានឈ្មោះថា Light, រចនាម៉ូតស្រដៀង iPhone 5

ផលិតផល ដែលមានព័ត៌មានចចាមអារាមជាច្រើន ក្នុងរយះពេលកន្លងទៅ របស់ Apple នោះ
គឺ iPhone តំលៃថោក រួមជាមួយ iPhone 5S ពេលនេះក៏បានបន្ថែមបែកធ្លាយព័ត៌មាន។ បើទោះ
ជា Apple កំពុងតែខំប្រឹងបដិសេធព័ត៌មាននេះ ប៉ុន្តែបណ្តាភស្តុតាងស្តីពី iPhone តំលៃថោក នៅ
តែលេចចេញនៅលើបណ្តាគេហទំព័របច្ចេកវិទ្យា ក៏ដូចជាបណ្តាការសន្និដ្ឋាន របស់អ្នកជំនាញ។

ថ្មីៗនេះ រូបភាពព្រាងរបស់ iPhone តំលៃថោក ទីបំផុតក៏បានបង្ហាញខ្លួន ជាមួយនឹងឈ្មោះថា
iPhone Light។ ផលិតផលនេះ នឹងមានការរចនាម៉ូត រួមផ្សំគ្នារវាង iPhone 5 និង iPhone 3G,
ទន្ទឹមនឹងនោះ វាមានកម្រាស់ក្រាស់ជាង iPhone 5S បន្តិច។

Version ពង្រាងទាំងពីរគឺ iPhone 5S និង iPhone Light ត្រូវបានគេហទំព័រ Apple Insider បង្ហាញ
ឲ្យដឹង។ បើតាមប្រភពពី Apple Insider ជាមួយ Version ពង្រាងនេះ បណ្តាក្រុមហ៊ុនផលិតគ្រឿង
ផ្សំដល់ iPhone អាចនឹងចាប់ផ្តើមផលិតគ្រឿងផ្សំដល់ iPhone តំលៃថោកហើយ ដើម្បីទាន់ពេល
នៃការបង្ហាញខ្លួន។ iPhone Light នៅតែបំពាក់អេក្រង់ទំហំ 4 inch ក្នុងនោះ បណ្តាទីតាំងប៊ូតុង
ចុច, កាមេរ៉ា គឺដូចជាមួយ iPhone 5/5S ។

រូបសណ្ឋាន Hardware របស់ iPhone Light នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។​ ប៉ុន្តែបើតាម
អ្នកជំនាញមួយចំនួនបានប៉ាន់ស្មានថា iPhone Light នឹងមានតំលៃលក់ 329 USD សំរាប់ Version
Unlock ៕

ដោយ៖ សិលា
ប្រភព៖ Zing


Tags: Cheap iPhone Light smartphone apple hightech