CamNews

ទូរស័ព្ទ 

រូបភាពច្នៃ iPhone តំលៃថោក នៅជិត iPhone 5

នេះគ្រាន់តែជារូបភាព ដែលគេច្នៃប្រឌិត រចនាម៉ូដដោយផ្អែកតាមព័ត៌មានចចាមអារាមជុំវិញ
ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple។

គេហទំព័របច្ចេកវិទ្យា Nowhereelse របស់បារាំង ទើបតែធ្វើការបង្ហោះនូវរូបភាពមួយចំនួនស្តីពី
iPhone ដែលមានឈ្មោះថា Mini, ដែលត្រូវបានគេចាត់ទុកថាជាគំរូ iPhone តំលៃថោក ដែល
អាចនឹងត្រូវបាន Apple បង្ហាញខ្លួននៅក្នុងឆ្នាំ 2013 នេះ។ បណ្តារូបភាពពី iPhone Mini Version
ពណ៌ខ្មៅ ត្រូវបានគេដាក់ប្រៀបធៀបក្បែរ iPhone 5 ពណ៌ស។ ជាក់ស្តែងបើតាម Nowhereelse
បានឲ្យដឹងថា នេះគ្រាន់តែជាការរចនាម៉ូដគំរូ តាមកុំព្យូទ័រ ដោយផ្អែកតាមព័ត៌មានចចាមអារាម
ក្នុងរយះពេលកន្លងមក គឺមិនមែនជារូបភាពស្មាតហ្វូនពិតប្រាកដនោះទេ។

មុននេះ គេហទំព័របច្ចេកវិទ្យារបស់បារាំងមួយនេះ ក៏ធ្លាប់បានបង្ហោះរូបភាពរចនាម៉ូដ គំរូរបស់
iPad Mini ហើយពេលផលិតផលពិតបង្ហាញខ្លួន រូបរាងរបស់វាមិនមានអ្វីខុសប្លែកច្រើនពីរូបភាព
ដែលបានរចនាម៉ូដនៅលើកុំព្យូទ័រឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iphone mini cheap price apple smartphone hightech