FBI មានបុគ្គលិកធ្វើការប្រហែល ៣៥.០០០ នាក់ ហើយស្ទើរតែទាំងអស់នៃពួកគេ ត្រូវបានផ្គត់
ផ្គង់ស្មាតហ្វូន BlackBerry ម្នាក់មួយគ្រឿង ដើម្បីទំនាក់ទំនង និងបម្រើសេវាកម្មក្នុងការងារ។
ជាក់ស្តែង សភាពការណ៍អាចនឹងមានការផ្លាស់ប្តូរ ពេលដែល Samsung ចូលអង្គុយចរចារ
ជាមួយ FBI ដើម្បីលក់បណ្តាស្មាតហ្វូន ត្រកូល Galaxy។
បើសិនជាការចរចារនេះ ទទួលបានជោគជ័យ នេះគឺជាការខាតបង់ និងឈឺចាប់ ដ៏ធំមួយ
សំរាប់ BlackBerry ដែលពីមុនក៏ធ្លាប់ត្រូវបាន ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ
បោះបង់ឈប់ប្រើ។ កាលពីខែតុលា ឆ្នាំមុន នាយកដ្ឋានអន្តោប្រវេសន៍ និងគយរបស់សហ
រដ្ឋអាមេរិក បានចេញផែនការផ្លាស់ប្តូរទូរស័ព្ទ BlackBerry របស់បុគ្គលិកចំនួន ១៧.៦០០
នាក់ ដោយងាកមកប្រើស្មាតហ្វូន Apple iPhone វិញ។
នៅមិនទាន់ច្បាស់ថា Samsung អាចនឹងជំនួសកន្លែងទាំងស្រុង ឬគ្រាន់តែមួយផ្នែករបស់
BlackBerry ដែលកំពុងត្រូវបាន FBI ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននោះឡើយ។
FBI បានធ្វើការបដិសេធ ឆ្លើយបំភ្លឺនឹងបញ្ហានេះ។ ក្នុងនោះ បើតាមប្រភពពីគេហទំព័របច្ចេក
វិទ្យា PhoneArena បានឲ្យដឹងថា Samsung ក៏បានខិតខំបង្កើតជំនួញមួយដូចគ្នានេះ ជាមួយ
ផ្នែកគយ របស់សហរដ្ឋអាមេរិច ផងដែរ។
កាលពីខែឧសភា កន្លងទៅ Samsung Galaxy S4 ត្រូវបាន ក្រសួងការពារជាតិសហរដ្ឋអាមេ
រិក ផ្តល់ការអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងក្រសួង៕
ដោយ៖ សិលា
ប្រភព៖ VReview