CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung នឹងធ្វើការបង្ហាញ Smartwatch នៅថ្ងៃទី ៤ ខែ កញ្ញា ខាងមុខ?

ព័ត៌មានចចាមអារាមដែលនិយាយថា Apple, Samsung, Microsoft, Sony... កំពុងតែសម្ងំធ្វើការ
អភិវឌ្ឍន៍នាឡិកាដៃឆ្លាតវៃ ដែលមានសមត្ថភាព បង្ហាញនូវពេលវេលា ហើយថែមទាំងអាចប្រើ
ប្រាស់ជាមួយបណ្តាស្មាតហ្វូន បានលេចចេញជាយូរមកហើយ។ លើកនេះ គេហទំព័រ SamMobile
បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញផលិតផលថ្មី ដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗ
ខាងមុខនេះ  ពោលគឺប្រហែលក្នុងរយះពេល ៣សប្តាហ៍ទៀត។

Galaxy Gear, ឈ្មោះកូដ SM-V700, មានដំណើរការដូចជានាឡិកាដៃមួយ ដែលអាចប្រើប្រាស់
បានជាមួយស៊េរី ស្មាតហ្វូន Galaxy។ វាអាចនឹងត្រូវបំពាក់នូវអេក្រង់កោងអាចបត់បាន ប៉ុន្តែនៅ
មិនទាន់មានអ្នកណាដឹងថា ឧបករណ៍នេះ នឹងមានរូបរាងយ៉ាងណានោះទេ ហើយមានលក្ខណៈ
ពិសេសៗ យ៉ាងដូចម្តេចនោះដែរ។

នេះគ្រាន់តែជាគំរូនៃ Version Concept មិនមែនជារូបភាពជាក់ស្តែងរបស់ Galaxy Gear ឡើយ

កាលពីពេលមុន នៅថ្ងៃទី ៣១ ខែ ឧសភា កន្លងទៅនេះ Samsung បានចុះឈ្មោះយកប៉ាតង់រចនា
ម៉ូត សំរាប់ Smartwatch ជាមួយបណ្តាប៊ូតុង Power, រន្ធ USB, Speaker/mic, ប៊ូតុង Menu...ប៉ុន្តែ
ជាក់ស្តែង មិនច្បាស់ថា Samsung បានប្រើប្រាស់ការរចនាម៉ូតនេះ ទៅលើ Galaxy Gear ឬក៏អត់
នោះទេ ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VE


Tags: Samsung launch SmartWatch on 4/9 hightech