CamNews

ទូរស័ព្ទ 

បង្ហាញខ្លួនមិនទាន់បាន ២៤ម៉ោង iPhone 6 ត្រូវបាន Samsung ចំអកទៅហើយ

បន្ទាប់ពីពេល Apple ធ្វើការណែនាំស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែលគឺ iPhone 6 និង iPhone 6 Plus រួចមក នៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ Samsung Philippines បានបង្ហោះនូវប្រយោគចំអកមួយ ស្តីពីការដែល Apple បង្កើនទំហំអេក្រង់ដល់ iPhone ស៊េរីថ្មី។

ខ្លឹមសារក្នុងប្រយោគ tweet របស់ Samsung គឺបានលើកឡើងវិញនូវសំដីនិយាយរបស់ Steve Jobs កាលពីមុន:"No one is ever going to buy a big phone"(គ្មានអ្នកណាទៅទិញ ទូរស័ព្ទទំហំធំនោះទេ)។   សេចក្តីថ្លែងការណ៍របស់ Steve Jobs ជាមួយនឹងគោលបំណងដោះស្រាយនូវបណ្តាការរអ៊ូរទាំ របស់អ្នក ប្រើប្រាស់ ស្តីពីការដែល iPhone 4 ងាយនឹងបាត់សេវា។

ពេលដែលបណ្តាអ្នកសារព័ត៌មាន បានរំលឹកដល់ទូរស័ព្ទ Motorola DROID X ជាមួយអេក្រង់ 4.3 inch លោក Job បានឲ្យដឹងថាៈ "គ្មានអ្នកណាទៅទិញ ទូរស័ព្ទដែលមានទំហំធំនោះទេ"។ Apple នៅពេល នោះ ពិតជាស្មោះស្ម័គ្រជាមួយនឹងទស្សនៈអេក្រង់ទំហំ 4 inch គឺជាកំរិតព្រំដែនដ៏អស្ចារ្យបំផុត សម្រាប់ ស្មាតហ្វូន។ ដូច្នេះហើយ ពេលដែលបង្ហាញណែនាំ iPhone 6 ជាមួយអេក្រង់ធំជាងមុន Apple បាន ទទួលរងនូវការសើចចំអក មិនតិចឡើយ ពីសំណាក់អ្នកដែលមិនគាំទ្រ (Anti Fan) ផលិតផល Apple។

 

នៅក្នុងខ្លឹមសារ ដែលទើបតែធ្វើការបង្ហោះមុនេះ Samsung នៅថែមទាំងចោទជាសំណួរថាៈ "ចូរស្មាន សាកមើលថា តើអ្នកណានឹងភ្ញាក់ផ្អើល ជាមួយនឹងការផ្លាស់ប្តូររបស់ពួកគេ"? (Samsung ចង់សំដៅទៅ លើ  Apple)។ លើសពីនេះទៅទៀត ក្រុមហ៊ុនកូរ៉េខាងត្បូង មិនបានភ្លេចឡើយនូវការផ្សាយពាណិជ្ជកម្ម (និយាយសាមញ្ញគឺ ឡង់សេ) នូវស្មាតហ្វូនទើបតែបង្ហាញណែនាំថ្មីៗរបស់ខ្លួនគឺ Galaxy Note 4 ជាមួយ នឹងឃ្លាពាណិជ្ជកម្ម "Galaxy Note 4 # More than big" ៕

 

ប្រែសម្រួល៖ សិលា
ដោយ៖ Phonearena & vreview


Tags: iPhone 6 Apple Smartphone Hightech