ក្រុមហ៊ុនកំចាត់មេរោគ AVG ទើបបានប្រកាស ឧទ្ទេសនាម PrivacyFix ដែលជាកម្មវិធីមួយ
អនុញ្ញាតឱ្យអ្នកដឹងថា គណនីរបស់អ្នក មានតម្លៃប៉ុន្មាន សម្រាប់ Facebook, LinkedIn និង
Google ។
បន្ទាប់ពីដំឡើង អ្នកគ្រាន់តែចូលទៅកាន់គណនី Facebook របស់ខ្លួន ពេលនោះ PrivacyFix
នឹងចាប់ផ្ដើមធ្វើការស្ទង់ និងវាយតម្លៃគណនីរបស់អ្នក។
តម្លៃរបស់អ្នក នៅលើ Facebook ត្រូវបានគន់គូរតាមរយៈបណ្ដាព័ត៌មានជាសាធារណៈរបស់
អ្នក នៅលើបណ្ដាញសង្គមនេះ រួមនឹងប្រទេស ភេទ និងភាពញឹកញាប់នៃការចូលទៅប្រើប្រាស់
Facebook (រាប់ទាំង ចំនួនមិត្ត ចំនួនចុច likes និងចំនួន post ។ល។) ហើយនៅពេលមានទិន្ន
ន័យទាំងនេះ PrivacyFix នឹងអាចដឹងនូវចំនួនទឹកប្រាក់ ដែល Facebook រកបានក្នុងមួយឆ្នាំៗ
ពីគណនីរបស់អ្នក។
ក៏ប៉ុន្ដែ គណនីដែលមានស្ថានភាពដូចគ្នា តែនៅក្នុងតំបន់ខុសគ្នា វាក៏មានតម្លៃមិនដូចគ្នា ព្រោះ
វាទាក់ទិននឹងការរកប្រាក់របស់ Facebook ។ បណ្ដាគណនីដែលនៅអាស៊ី គឺមានតម្លៃស្មើនឹង
២០% ធៀបនឹងគណនីនៅអាមេរិក និង ៤០% ធៀបនឹងគណនីនៅអឺរ៉ុប។
សម្រាប់ Google កម្មវិធី PrivacyFix នឹងវាយតម្លៃបាន ដោយយោងទៅលើចំនួនដង ដែលអ្នក
បានស្វែងរក ឬប្រើប្រាស់ Google ក្នុងរយៈពេល ៦០ថ្ងៃចុងក្រោយ និងធ្វើការប្រៀបធៀប ដើម្បី
គិតឱ្យដឹងថា ក្នុងការស្វែងរកមួយលើកៗរបស់អ្នក មានតម្លៃប៉ុន្មាន ចំពោះ Google ។
ទន្ទឹមនឹងការវាយតម្លៃលើគណនី មុខងារដ៏អស្ចារ្យមួយទៀតរបស់ PrivacyFix គឺផ្ដល់ភាពងាយ
ស្រួល ទាក់ទិននឹងបញ្ហាការពារសុវត្ថិភាព ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងបានថា ទិន្នន័យណាខ្លះ
ដែលខ្លួនកំពុងចែករំលែកនៅលើ Facebook ហើយវាផ្ដល់នូវឧបករណ៍ដែលអាចគ្រប់គ្រងទិន្ន
ន័យទាំងនេះ បានល្អ។ ប្រការនេះ មានសារប្រយោជន៍ខ្លាំង នៅពេលអ្នកមិនចង់ឱ្យបណ្ដា
កម្មវិធី ចេះតែផ្ញើការប្រកាសដល់អ្នក។ ជាមួយនឹងកម្មវិធីដែលមិនប្រើប្រាស់យូរឆ្នាំ ប៉ុន្ដែវាចេះ
តែផ្ញើប្រកាសមករំខាន អ្នកប្រើប្រាស់ក៏អាចបំបាត់វាចោលដោយងាយស្រួល។
ក្រៅពីនេះ PrivacyFix ថែមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងថា ក្រុមហ៊ុនណាខ្លះ ដែលកំពុង
តាមដានអ្នក ហើយ PrivacyFix នឹងជួយឱ្យអ្នក ទប់ស្កាត់បញ្ហានេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Arstechnica/AVG