ព័ត៌មានស្តីពី iPhone តំលៃថោករបស់ Apple បានបន្តពុះកញ្ជ្រោល ក្រោយពេលបណ្តារូបភាព
មានគុណភាពច្បាស់ល្អ ស្តីពីផលិតផលមួយមានឈ្មោះថា iPhone Lite បានលេចចេញនៅលើ
អ៊ីនធឺណេត។
រូបភាពនេះ វាដូចច្រើនគួរសមទៅនឹងព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលមុនៗនេះ តាម
បណ្តាគេហទំព័រនានា ដូចជាព័ត៌មានពី Wall Street Journal បានឲ្យដឹងថា, iPhone តំលៃថោក
កំពុងត្រូវបានធ្វើការអភិវឌ្ឍន៍ ដែលនឹងមានអេក្រង់ទំហំ 4 inch និងមានការរចនាសំបកធ្វើពីជ័រ។
WSJ បានធ្វើការសន្និដ្ឋានថា iPhone 5S នឹងបញ្ហាខ្លួននៅខែកក្កដាខាងមុខនេះ ក្នុងនោះ iPhone
តំលៃថោក ក៏នឹងត្រូវបានបង្ហាញនៅពេលវេលាណាមួយ ចុងឆ្នាំនេះផងដែរ។
បណ្តារូបភាពដែលទើបតែលេចចេញនៅលើអ៊ីនធឺណេតនេះ ត្រូវបានគេ Scan តាមបច្ចេកវិទ្យា 3D
ពីរោងចក្រផលិតមួយ នៅប្រទេសចិន។ បើតាមព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រមួយ អ្នក
ដែលបង្ហោះរូបភាពទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Foxconn ហើយតែងតែធ្វើការ
ប៉ាន់ស្មានត្រូវ 100% ទៅលើបណ្តាផលិតផលមុននេះរបស់ Apple ។
តាមរយះរូបភាពទាំងនោះបានឲ្យឃើញថា iPhone Lite មានផ្នែកខាងមុខស្រដៀងនឹង iPhone 5
ប៉ុន្តែផ្នែកខាងក្រោយវិញ បែរជាដូចទៅនឹង iPod Touch ទៅវិញ។ វាក៏នៅមានចំនុចមួយចំនួនទៀត
ដូចទៅនឹង iPhone 5 ដែរដូចជា រន្ធសាក និង Connector Lightning និង jack ដោតកាស នៅផ្នែក
ខាងក្រោម។
មតិមួយចំនួនបាននិយាយថា បណ្តារូបភាពដែលលេចចេញខាងលើនេះ វាអាចគ្រាន់តែជា iPod
Touch ជំនាន់បន្ទាប់តែប៉ុណ្ណោះ គឺមិនមែនជាគំរូ iPhone ថ្មីតំលៃថោកនោះទេ៕
ដោយ៖ សិលា
ប្រភព៖ Zng