CamNews

ព័ត៌មានបច្ចេកវិទ្យា 

បណ្តាឧបករណ៍ថ្មីៗរបស់ Apple នឹងមាន Support ការ Touch ដោយមិនចាំបាច់ប៉ះ អេក្រង់

បើយោងតាមរបាយការណ៍ កាលពីពេលថ្មីៗនេះ របស់ Apple Insider, Apple ទើបតែទទួលបាននូវ អជ្ញាប័ណ្ណ ប៉ាតង់ថ្មីពីរ ដែលក្នុងនោះរួមមាន បច្ចេកវិទ្យាអេក្រង់ Touch ដោយមិនចាំបាច់ប៉ះអេក្រង់ និង Feature តាមដានចង្វាក់បេះដូង របស់អ្នកប្រើប្រាស់ តាមរយះឧបករណ៍ Mobile ។

អ្នកប្រើប្រាស់ iPhone នឹងអាចប្រើអេក្រង់ Touch តាមស្ទីលថ្មីរបស់ខ្លួន (រូបភាព៖ BGR)

ប័ណ្ណប៉ាតង់ដំបូងគេ ត្រូវបានគេវាយតំលៃថា ពិតជាឲ្យគួរឲ្យចាប់អារម្មណ៍យ៉ាងពិសេស។ អេក្រង់ Touch របស់ឧបករណ៍ អាចអនុវត្តបានការបញ្ជាផ្សេងៗ ដែលមិនចាំបាច់ឲ្យអ្នកប្រើប្រាស់ ប៉ះអេ ក្រង់ ឡើយ។ យើងអាចនិយាយបានម្យ៉ាងទៀតថា នេះគឺជាបច្ចេកវិទ្យា "Touch without touching" ដែល ធ្លាប់លេចចេញមានឡើង នៅលើឧបករណ៍ Mobile មួយចំនួនហើយដូចជា ស្មាតហ្វូន Xperia Sola, Galaxy Note (ដែលមាន Support ពីប៊ិច S-Pen)។

បណ្តាវិស្វកររបស់ Apple ត្រូវអភិវឌ្ឍច្រើន លើបច្ចេកវិទ្យា Touch without touching (រូបភាព៖ BGR)

បើនិយាយរួមទៅ បច្ចេកវិទ្យា Touch ដោយមិនចាំបាច់ប៉ះផ្ទាល់នឹងអេក្រង់នេះ វាមិនមែនជារឿងអ្វី ដែលថ្មីនោះទេ។ Samsung ធ្លាប់បានបញ្ចេញផលិតផល បំពាក់បច្ចេកវិទ្យានេះ រួចទៅហើយគឺនៅ លើ ស្មាតហ្វូន Galaxy S4 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបើកមើល Email និងទទួលការហៅ ចូល ទូរស័ព្ទ ដោយមិនចាំបាច់ ប៉ះដល់អេក្រង់នោះឡើយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: new devices of apple touch without touching new patent Apple Hightech