CamNews

បច្ចេកវិទ្យា 

ភាពអវិជ្ជមានមួយចំនួន ដែលកើតមានលើ iPhone 5

iPhone 5 ទើបតែបំបែកឯក្តកម្មថ្មី ដោយលក់បាន 5លានគ្រឿងតែក្នុងរយះពេល 3ថ្ងៃក្រោយ
ការបញ្ចេញលក់។ ជាក់ស្តែងរឿងនេះហាក់ដូចជាមិនមានន័យអ្វីឡើយ ដោយស្មាតហ្វូនដែល
ល្អបំផុត តាំងពីដើមរហូតដល់បច្ចុប្បន្នរបស់ Apple ត្រូវបានអតិថិជនជាច្រើនមានការខកចិត្ត
និងរអ៊ូរទាំយ៉ាងខ្លាំងផងដែរ។

ខាងក្រោមនេះ គឺជាបណ្តាភាពអវិជ្ជមានមួយចំនួនដែលបានកើតមានលើ iPhone 5 បើគិត
មកត្រឹមថ្ងៃនេះ។ សូមតាមដានដូចខាងក្រោម៖

បញ្ហាក្នុងការភ្ជាប់ Wi-Fi

តាមពិត នេះមិនមែនជាកំហុសរបស់ iPhone 5 ទេ គឺបណ្តាលមកពីប្រព័ន្ធប្រតិបត្តិការ iOS 6។
មនុស្សជាច្រើននាក់បានស្រែករអ៊ូរទាំ ដោយសារតែ iPhone 5 របស់ពួកគេមិនអាចភ្ជាប់ Wifi
បាន។ បញ្ហានេះបានកើតឡើងនៅលើ iPhone 5 ជាច្រើនគ្រឿង ហើយក៏កើតមានលើ iPhone
ជំនាន់មុនៗផងដែរ នៅពេលដំឡើង iOS 6។

ជាសំណាងល្អដែរ បញ្ហានេះវានឹងបាត់ទៅវិញ នៅពេលដែលអ្នកប្រើប្រាស់ reset ហើយភា្ជប់
ជាថ្មី ជាច្រើនដងនោះ។

អេក្រង់លេចចេញពណ៌លឿង

នេះគឺជាបញ្ហាមួយដែលបានកើតលើ iPhone ជាច្រើនជំនាន់មកហើយ។ បញ្ហានេះតែងតែកើត
មានលើ iPhone ដែលដាក់ចេញលក់នៅដំណាក់កាលទីមួយ (ចេញលក់ដំបូងគេ)។

លឺសំលេងឃ្លុកៗ

មនុស្សមួយចំនួនបានរអ៊ូរទាំនៅក្នុង Forum របស់ Apple, ដោយពួកគេបានឲ្យដឹងថា iPhone 5
លឺសំលេងឃ្លុកៗ ដូចជាមានគ្រាប់ខ្ចៅណាមួយរបូតក្នុងតួទូរស័ព្ទ នៅពេលពួកគេក្រឡុកទូរស័ព្ទ
ស្រាលៗ។ Apple បានឆ្លើយតបថា វាជាសំលេងធម្មតាមួយមកពីកាមេរ៉ានៃស្មាតហ្វូន។ អ្នកមួយ
ចំនួនទៀតថា មកពីថ្មរលុង។

លេចចេញពន្លឺភ្លើងនៅគែមទូរស័ព្ទ

នេះគឺជាបញ្ហាមួយមិនដែលបានជួបឡើយ តាំងដើមមកដល់បច្ចុប្បន្ននេះ។ នៅពេលប្រើ iPhone 5
ក្នុងលក្ខខណ្ឌយប់ងងឹត អ្នកប្រើប្រាស់មួយចំនួនបានឃើញស្មាតហ្វូនរបស់ពួកគេ មានលេចចេញ
នូវពន្លឺលើគែមខាងលើនៃទូរស័ព្ទ។ បញ្ហានេះកើតឡើងតែនៅលើ iPhone 5 ពណ៌ស។

ងាយនឹងមានស្នាមឆ្កូត និងរបកទឹកថ្នាំ


អតិថិជនដែលបានទិញ iPhone 5 មកប្រើប្រាស់ជាច្រើនកំពុងតែខឹងសម្បារយ៉ាងខ្លាំង នៅពេល
ដែល iPhone 5 របស់ពួកគេ ប្រើបន្តិចក៏មានស្នាមឆ្កូត និងរបកទឹកថ្នាំ។ ក្នុងនោះមានស្មាតហ្វូន
iPhoen 5 មួយចំនួនរបកតាំងពីបើកប្រអប់ដំបូងមកម៉្លេះ។ ជាការឆ្លើយតបបញ្ហានេះ លោក Philip
Schiller, អនុប្រធានទទួលខុសត្រូវផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple បានឆ្លើយតបវិញ
ថា iPhone 5 ងាយរបកទឹកថ្នាំដូច្នេះ វាជារឿងធម្មតាទៅវិញ

កម្មវិធីបង្ហាញផ្លូវ Apple Maps អន់


ថែមកម្មវិធីមួយទៀតដែលមិនទាន់ទទួលយកបាននៅលើ iOS 6, ដែលទទួលបាននូវការរិះគន់
យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់។ ក្រោយពីសាកល្បងប្រើប្រាស់កម្មវិធីបង្ហាញផ្លូវថ្មីរបស់
Apple នៅលើ iPhone 5 អ្នកប្រើប្រាស់មានតែពាក្យមួយម៉ាត់សំរាប់និយាយគឺ "អន់"។

Keyboard នៅលើអេក្រង់ iPhone 5 មានស្នាមឆ្នូត

តាម Phonearena បានឲ្យដឹងថា ប៊ូតុងសំរាប់វាយអក្សរនៅលើអេក្រង់របស់ iPhone 5 ស្រាប់តែ
មានស្នាមឆ្នូត។ បញ្ហានេះអាចបណ្តាលមកពី Software នៅក្នុង iPhone 5។

ខ្សែ Connector Lightning របស់ iPhone 5 មានបញ្ហា

ខ្សែភ្ជាប់ Lightning របស់ iPhone បានជួបនូវបញ្ហាជាប់ មិនអាចដករួចពីកុំព្យូទ័រ Laptop នៅពេល
ដែលគេរុកចូលជ្រៅ ក្នុងរន្ធ USB របស់កុំព្យូទ័រ Laptop។ នេះដោយសារតែក្បាល USB របស់ខ្សែ
Lightning បានរចនាម៉ូដវែងពេក។ តាម Styleengine បានឲ្យដឹងថាមានករណីដូច្នេះជាច្រើន ត្រូវ
យកទាំង Laptop និងខ្សែ Lightning ទៅហាងរបស់ Apple ដើម្បីជួយដកយកខ្សែនេះចេញពីកុំព្យូ
ទ័រ Laptop វិញ។

ខាងលើនេះ គឺព័ត៌មានអវិជ្ជមានមួយចំនួនដែលមាននៅលើ iPhone 5 ដើម្បីជាជំនួយដល់ប្រិយ
មិត្តដែលកំពុងមានបំណងចង់ទិញ iPhone 5 ក្នុងការគិតពិចារណាឲ្យកាន់តែច្បាស់ថែមទៀត
មុននឹងសំរេចចិត្តទិញ ដើម្បីកុំឲ្យមានការស្តាយក្រោយ៕

ដោយ៖ សិលា
ប្រភព៖ Zng & VE


Tags: a series of errors on iphone 5 apple smartphone hightech