គេហទំព័រ 9to5mac ទើបតែបង្ហាញនូវវីដេអូមួយ ឲ្យឃើញថា Version iOS 7 បន្ទាប់ពីអភិវឌ្ឍ
ចប់សព្វគ្រប់ហើយ នឹងមានសមត្ថភាពអាចធ្វើការ Zoom បាន ក្នុងពេលកំពុងថតវីដេអូ។ នេះ
ពិតជាព័ត៌មាន ដ៏គួរឲ្យរីករាយមួយដល់បណ្តាអ្នកគាំទ្រ ដែលតែងតែស្រលាញ់ចូលចិត្ត iOS។
ជាមួយ Feature នេះ អ្នកប្រើប្រាស់ នឹងមិនចាំបាច់ធ្វើការបំលាស់ទីទៅជិតដូចមុន ដើម្បីថត
បានរូបភាព ដែលនៅឆ្ងាយទៀតទេ ពោលគឺគ្រាន់តែធ្វើការពង្រីកបង្រួមនៅលើអេក្រង់ របស់
ឧបករណ៍ជាការស្រេច។
ទន្ទឹមនឹងនោះ Feature ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត នៅលើ iOS 7 (Full Version) គឺសមត្ថភាព
អាចថតរូបភាពបាន ក្នុងពេលកំពុងថតវីដេអូ។ អ្នកគ្រាន់តែយកម្រាមដៃចុច ទៅលើរង្វង់មូលពណ៌
ស នៅជិត ប៊ូតុងថតវីដេអូពណ៌ក្រហម រូបភាពនឹង Save ទុកក្នុង Gallery ភ្លាម។
iOS 7 ពិតជាគួរឲ្យចាប់អារម្មណ៍ ចង់ប្រើណាស់មែនទេ?
ដោយ៖ សិលា
ប្រភព៖ zng