បើតាមសេចក្តីប្រកាសថ្មីបំផុតរបស់ BrightWire News, iPhone ជំនាន់ក្រោយ (iPhone 5S)
អាចនឹងត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ ២០១៣។ មូលហេតុនោះ ត្រូវបានឲ្យដឹងថា
Apple កំពុងតែរវល់អភិវឌ្ឍដំឡើងអេក្រង់ពីទំហំ 4 inch នៅលើ iPhone 5 ឡើងដល់ទំហំ
4,3 inch សំរាប់ iPhone 5S ប៉ុន្តែមិនបាននិយាយអំពីកំរិតពន្លឺ។
សេចក្តីប្រកាសត្រូវបានបង្ហាញឲ្យដឹង ក្រោយមួយថ្ងៃ ពេលដែលបណ្តាព័ត៌មានស្តីពី iPhone
5S នឹងត្រូវបានចាប់ផ្តើមផលិត នៅចុងខែកក្កដានេះ។
បណ្តាព័ត៌មានចចាមអារាមទាំងនោះបាននិយាយថា iPhone 5S នឹងបំពាក់នូវកាមេរ៉ាឡើងដល់
ទំហំ 12MP, Chipset ខ្លាំងជាងមុន ក្នុងពេលដែលការរចនាម៉ូត នៅតែរក្សាដដែល។ ជាក់ស្តែង
ប្រហែលជា Apple នឹងមិនធ្វើដូច្នេះទេ ដោយក្រុមហ៊ុននឹងផ្តោតទៅលើការអភិវឌ្ឍន៍ ដែលចាំ
បាច់មួយចំនួន ដើម្បីប្រកួតប្រជែងជាមួយបណ្តាស្មាតហ្វូន Android តួយ៉ាងទំហំអេក្រង់នេះឯង។
ប្រភពព័ត៌មានខាងលើ ក៏បានបន្ថែមឲ្យដឹងថា iPhone 5S នឹងចាប់ផ្តើមធ្វើការផលិតនៅខែសីហា
ខាងមុខនេះ ជំនួសឲ្យព័ត៌មានដែលថា វានឹងផលិតនៅចុងខែកក្កដានេះ៕
ដោយ៖ សិលា
ប្រភព៖ Zng