CamNews

ព័ត៌មានបច្ចេកវិទ្យា 

របាយការណ៍ថ្មីបំផុតស្តីពី Apple: មានតែ iPhone 5.5" មានអេក្រង់ sapphire, iWatch ប្រើ OLED មានតំលៃ 349$

របាយការណ៍ថ្មីបំផុតពី Economic Daily បានឲ្យដឹងថា Apple នឹងប្រើផ្ទៃអេក្រង់កញ្ចក់ Sapphire តែ នៅលើ iPhone 5.5" ប៉ុណ្ណោះ ចំណែកម៉ូដែល 4.7" នៅតែបន្តប្រើ Gorilla Glass។ ជាក់ស្តែង រឿងនេះ មិនជាថ្មីអ្វីនោះទេ ប៉ុន្តែយើងបានដឹងព័ត៌មានមួួយចំនួនផ្សេងទៀតពី iWatch នៅក្នុងរបាយការណ៍ របស់ពួកគេ។ ក្នុងនោះ នាឡិកាឆ្លាតវៃ ដែលត្រូវបានគេរំពឹងថា នឹងចេញលក់នៅក្នុងត្រីមាសទី៤ ឆ្នាំនេះ នឹងមានតំលៃលក់ ៣៤៩ដុល្លារ ហើយ Apple នឹងត្រៀមជាស្រេច នូវចំនួន iWatch ១០លាន គ្រឿង ក្នុងថ្ងៃចេញលក់ដំបូង។ iWatch ត្រូវបានគេរំពឹងថា នឹងបង្ហាញណែនាំខ្លួន នៅចុងត្រីមាសទី៣ ឆ្នាំនេះ។ វានឹងបំពាក់ប្រើអេក្រង់ OLED និងប្រើឧបករណ៍គ្រឿងផ្សំពី Largan, Inventec, F-TPK។  iWatch អាចប្រហែលជា ត្រូវបានក្រុមហ៊ុន Foxconn, Pegatron និង Quanta រួមគ្នាផលិត។

(រូបភាពគ្រាន់តែជាការតំណាង)


ព័ត៌មានមួួយចំនួនទៀតស្តីពី iPhone ថ្មី សម្រាប់ម៉ូដែល 4.7" នឹងប្រើអេក្រង់ដែលផលិតដោយ LG និង Japan Display ជាមួយនឹងបរិមាណផលិតចេញលក់ដំបូងប្រហែល ៦០លានគ្រឿង។ ក្នុងពេលដែល ម៉ូដែល 5.5" នឹងមានបរិមាណតិច ដោយសារបញ្ហាបន្ទះអេក្រង់ sapphire។ 

បណ្តាព័ត៌មានទាំងនេះ ពិតជាដូចទាំងស្រុងទៅនឹងបណ្តាការព្យាករណ៍ កាលពីពេលកន្លងមក។ នៅ មិនទាន់ច្បាស់ថា iPhone 4.7 នឹងត្រូវបង្ហាញណែនាំដាច់ដោយឡែក ឬបង្ហាញរួមគ្នាជាមួយនឹង iPhone 5.5" នោះទេ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Economic Daily, tinhte


Tags: iPhone 5.5 " display sapphire iWatch OLED Apple Hightech