CamNews

បច្ចេកវិទ្យា 

វីដេអូ៖ វាស់កំរិតភាពរឹងមាំរបស់ Nokia Lumia 920 តាមការទម្លាក់ចុះ

ជាមួយការរចនាម៉ូដ ស្រោបពេញមួយតួខ្លួនដោយសំបក Polycarbonate ដ៏រឹងមាំ ស្មាត
ហ្វូន
ប្រើ Windows Phone 8 ស៊េរីខ្ពស់បំផុតរបស់ Nokia បានបង្ហាញពីភាពធន់ រឹងមាំ
ក្នុងការទម្លាក់
នៅកំរិតកំពស់ផ្សេងៗគ្នា។

Nokia Lumia 920 ត្រូវបានធ្វើពិសោធដោយការទម្លាក់បីដង នៅកំរិតកំពស់ផ្សេងៗគ្នា។ កំពស់ដែល
ទាបបំផុត គឺចាប់ពីត្រឹមហោរប៉ៅខោ បន្ទាប់មកដំឡើងមកដល់ត្រឹមដើមទ្រូង និងចុងក្រោយគឺទម្លាក់
ចុះពីត្រឹមត្រចៀកទៅ។ ជាក់ស្តែង តាមរយះការពិសោធន៍នេះយើងឃើញថា Windows Phone របស់
Nokia ត្រូវបានបែក និងរបកថ្នាំបន្តិចបន្តួចនៅជ្រុងគែមៗស្មាតហ្វូន ឯកន្លែងផ្សេងៗទៀតដូចជាអេក្រង់
ទំហំ 4,5 inch មិនមានអ្វីប៉ះពាល់ រឺខូចខាតនោះឡើយ។

Lumia 920 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនពីរគ្រឿងប្រើ Windows Phone 8 ដែលនឹងត្រូវ
បាន Nokia ដាក់លក់នៅលើទីផ្សារនៅចុងខែវិច្ឆិកា ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Lumia 920 screen drop nokia smartphone hightech