ក្រោយពីពេលលួចបានស្មាតហ្វូន iPhone សត្វចចកមួយក្បាលនោះបាន "ផ្ញើសារ"
ទៅឲ្យមិត្តភក្តិម្នាក់របស់ "ជនរងគ្រោះ" ដែលបានបាត់ទូរស័ព្ទជាមួយនឹងខ្លឹមសារអាន
មិនដាច់។
iPhone មួយគ្រឿងជារបស់យុវជនម្នាក់អាយុ 16ឆ្នាំ មានឈ្មោះថា Lars Andreas Bjercke ជន
ជាតិ Norway ។ ក្រោយពី Set Up Application សំលេងក្លែងក្លាយរបស់ទន្សាយ ដែលធ្វើឲ្យមាន
ការចាប់អារម្មណ៍ ទាក់ទាញដល់បណ្តាប្រភេទសត្វដូចជាចចក Lars ក៏បានធ្វើការសាកល្បងកម្ម
វិធីដោយទុក iPhone នៅលើផ្លូវកំពុងតែដំណើរការកម្មវិធីនេះ ហើយថតវីដេអូ។
ជាលទ្ធផល ក្រោយពីដើរជុំវិញ iPhone បន្តិចមក សត្វចចកមួយក្បាលក៏បានខាំពាំស្មាតហ្វូនរត់
ចេញបាត់។ តាម Cnet, Lars បានហៅទូរស័ព្ទចូល iPhone ដែលបាត់នោះ ហើយក៏ទទួលបាន
សញ្ញា។ ជាក់ស្តែង ពេលនោះមិនមានអ្នកឆ្លើយឡើយ លឺតែសម្លេងខ្ទ័រ។
"Jlv In ø a0ab 34348tu åaugjoi zølbmosdji jsøg ijio sjiw" ត្រូវចាត់ទុកថា
ជាសារដែលចុចចេញពីសត្វចចក
រឿងនេះមិនទាន់បានបញ្ចប់ឡើយ ក្រោយមកមិត្តភក្តិរបស់ជនរងគ្រោះដែលបានបាត់ទូរស័ព្ទនោះ
ក៏ទទួលបានសារមួយ ជាមួយនឹងខ្លឹមសារអានមិនយល់ថា "Jlv In ø a0ab 34348tu åaugjoi zølbm
osdji jsøg ijio sjiw"។ សារនេះត្រូវបានកំនត់ថា ជាការចុចចេញពីសត្វចចកដែលបានលួច iPhone
នោះ៕
ដោយ៖ សិលា
ប្រភព៖ VE