CamNews

ទូរស័ព្ទ 

លេចមុខប័ណ្ណណែនាំ iPhone 6 បង្ហាញព័ត៌មាន គួរចាប់អារម្មណ៍

ការផ្លាស់ប្ដូរមួយក្នុងចំណោមការប្ដូរផ្លាស់ធំៗរបស់ iPhone 6 នោះគឺទីតាំងរបស់ប៊ូតុងបិទ/បើក
ម៉ាស៊ីន នេះបើធៀបនឹងបណ្ដា iPhone ជំនាន់មុនៗ។

ទន្ទឹមនឹងបណ្ដាព័ត៌មាន និងរូបភាពទាក់ទិននឹងរចនារូបរាង ក៏ដូចជាប្រអប់របស់ iPhone 6 នៅ
លើទំព័រសារព័ត៌មាននានា ក៏ទើបតែនាំគ្នាដកស្រង់ និងចុះផ្សាយទិន្នន័យលំអិតថ្មី របស់ស្មាត
ហ្វូនដែលជិតនឹងបង្ហាញខ្លួននេះ។ រូបភាពមួយ ដែលត្រូវបានគេជឿថា ជាកាតណែនាំរបស់
iPhone 6 ទើបត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។

រូប​ភាព​ដែល​ត្រូវ​គេ​ជឿ​ថា ជា​កាត​ណែ​នាំ​ ក្នុង​ផ្នែក​ខាង​លើ នៃ​ប្រអប់​របស់ iPhone 6

នៅលើកាតនេះ គេរកឃើញថា iPhone 6 នឹងមានប៊ូតុងបើក/បិទម៉ាស៊ីន នៅចំហៀងខាងស្ដាំ
ខុសពីកំណែមុនៗ ដែលនៅលើក្បាលទូរស័ព្ទ។ អ្នកវិភាគថា នេះគឺជាការប្ដូរផ្លាស់មួយ ដើម្បី
រក្សាភាពងាយស្រួល ក្នុងការប្រើប្រាស់ដោយសារតែទំហំរបស់ iPhone 6 ធំជាងកំណេមុន។

ក្រៅពីប៊ូតុងបើក/បិទម៉ាស៊ីន គេក៏ដឹងថា បណ្ដាគ្រាប់ចុចរឹងដទៃ ដូចជា ប៊ូតុងសម្លេង ប៊ូតុង
Home ដែលមានមុខងារស្កេតក្រយៅដៃ នៅតែរក្សាទីតាំងដូចកំណេមុន គឺខុសពីបណ្ដាព័ត៌មាន
ដែលត្រូវបានគេចុះផ្សាយកន្លងមក។ iPhone 6 ក៏ប្រើប្រាស់រន្ធតំណភ្ជាប់ Lighting ដូចទៅនឹង
iPhone 5s ។

រូប​ភាព​បែក​ធ្លាយ​មុន​នេះ ​បង្ហាញ​អំពី​ទំហំ ទម្ងន់ របស់ iPhone 6

ទាក់ទងនឹងអង្គចងចាំ កាលពីប៉ុន្មានថ្ងៃមុន ទីភ្នាក់ងារសារព័ត៌មានជាច្រើន ចុះផ្សាយថា  iPhone
6 ក៏នឹងមានកំណែ ដែលប្រើប្រាស់អង្គចងចាំ 128GB ប៉ុន្ដែព័ត៌មាននេះ មិនទាន់ត្រូវបានទទួល
ស្គាល់ជាផ្លូវការ ពី Apple នៅឡើយ។ យ៉ាងនេះក្ដី បណ្ដាព័ត៌មានមិនច្បាស់ការខាងលើ នឹងត្រូវ
បានស្រាយបំភ្លឺ នៅពេល iPhone 6 បង្ហាញវត្តមាន ក្នុងទីផ្សារ នាពីរសប្ដាហ៍ខាងមុខ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors


Tags: iPhone 6 Box