សម្ភារៈឆ្លាតវៃ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដូចជាម៉ាស៊ីនអាំងនំ ដែលអាចបង្ហាញពីអារម្មណ៍
របស់ខ្លួន តាមរយៈ Twitter គឺមិនមែនជារឿងព្រេងបុរាណនោះទេ វាជាការពិសោធមួយ ដែល
មានពិត។
អ្នករចនា Simone Rebaudengo បច្ចុប្បន្នធ្វើការឱ្យក្រុមហ៊ុន Frog នៅ Munich ប្រទេសអាល្លឺម៉ង់
កំពុងផ្ដោតទៅលើការពិសោធ ទាក់ទិននឹងទំនាក់ទំនងរវាងឧបករណ៍ដែលត្រូវបានតភ្ជាប់ជាមួយ
គ្នា។
កាលពីឆ្នាំទៅ គម្រោង “Addicted Products" ដែលអនុវត្តដោយក្រុមហ៊ុន Rebaudengo សហ
ការណ៍ជាមួយ Haque Design + Research នៅ London បានឧទ្ទេសនាមប្រព័ន្ធម៉ាស៊ីនអាំងនំប៉័ង
ដែលចេះគិត។ ទោះជាកំពុងស្ថិតក្នុងដំណាក់កាលពិសោធ ប៉ុន្ដែ គម្រោងនេះ បានទទួលពានរង្វាន់
ធំបំផុត របស់ Interaction Awards 2014 (ពានរង្វាន់ស្ដីអំពីរចនាអន្ដរកម្ម ដែលប្រារព្ធឡើងដោយ
សមាគមរចនាអន្ដរកម្ម IxDA)។
ម៉ាស៊ីនអាំងនំប៉័ង អាចបញ្ចេញអារម្មណ៍បាន? (រូប ៖ discovery.com)
នៅក្នុងបណ្ដាពិសោធរបស់ខ្លួន Rebaudengo បានសរសេរកម្មវិធីសម្រាប់ជួយឱ្យ បណ្ដាម៉ាស៊ីន
អាំងនំ អាចបញ្ចេញអារម្មណ៍របស់ខ្លួន តាមរយៈទំព័រ Twitter ។ គេអាចនិយាយបានថា ម៉ាស៊ីន
ទាំងនេះ មានអារម្មណ៍ដូចទៅនឹងការញៀននឹងការអាំងនំ ៖ មានអារម្មណ៍សប្បាយចិត្ត នៅពេល
មាននំដើម្បីអាំង ខឹងខ្លាំង នៅពេលឃើញម៉ាស៊ីនអាំងដទៃ បានអាំងនំច្រើនជាងខ្លួន ព្រមទាំង
អាចស្នើទៅកាន់ទូរទឹកកក ដើម្បីរំឭកដល់មនុស្ស ឱ្យទិញនំប៉័ងច្រើនបន្ថែមទៀត។ ម៉ាស៊ីនអាំងនំ
ដែលមានការខកចិត្ត អស់សង្ឃឹម ថែមទាំងអាចសម្រេចចិត្តធ្វើអត្ដឃាត។
Adele Peters បានឱ្យដឹងនៅលើទំព័រ FastCo.Exist ថា ៖ “បើទោះជា មនុស្សមួយចំនួនធំ មិនចង់
ប្រើប្រាស់ឧបករណ៍ទាំងនេះ ប៉ុន្ដែ វាអាចត្រូវបានតភ្ជាប់ជាមួយសម្ភារៈប្រើប្រាស់ដទៃ នៅក្នុងផ្ទះ
ដើម្បីបង្កើតជាប្រព័ន្ធមួយ ដោយងាយស្រួល”។
គំនិតនេះ អាចជួយឱ្យអ្នកប្រើប្រាស់ សន្សំសំចៃបានច្រើន ក្នុងការប្រើប្រាស់សម្ភារៈទាំងនេះ ប្រចាំ
ថ្ងៃ។ សម្ភារៈមួយ អាចរាយការណ៍ដោយស្វ័យប្រវត្តថា ជាយូរមកហើយ វាមិនត្រូវបានប្រើប្រាស់
ដូច្នេះ យើងអាចសំចៃថាមពល ក៏ដូចជាប្រាក់ចំណាយ ដោយការប្រើប្រាស់ឡើងវិញ ឬលក់ចេញ
ប្រសើរជាងរក្សាវាទុក ដោយឥតប្រយោជន៍៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Discovery/KH