CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft បានបាត់បង់ វិស្វករដ៏ល្បីឈ្មោះ មួយរូប ទៅក្នុងដៃ Google

Blaise Agüera y Arcas គឺជាវិស្វករដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមវិស្វករល្បីឈ្មោះមួយចំនួន ទៀតរបស់ Microsoft។ ពេលនេះរូបគាត់ បានចាកចេញពីក្រុមហ៊ុននេះហើយ ដោយទៅចូលរួម ធ្វើការជាមួយនឹង Google វិញ។

តាមប្រភពបានឲ្យដឹងថា Blaise Agüera y Arcas នឹងធ្វើការងារនៅក្នុងបណ្តាគំរោងរបស់ Google ស្តីពីការបង្កើតនូវប្រព័ន្ធព័ត៌មាន ដែលមានសមត្ថភាពអាចស្វែងយល់ រៀនសូត្រ ដោយខ្លួនឯង ដែលបច្ចេកវិទ្យាមួយនេះ ត្រូវបាន Microsoft ធ្វើការវិនិយោគយ៉ាងច្រើន ក្នុង មួយរយះពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងការសរសេរ នៅលើ blog ផ្ទាល់ខ្លួន លោក Agüera y Arcas បានឲ្យដឹងថា "ការសម្រេច ចិត្តចាកចេញពី Microsoft គឺជាការសម្រេចចិត្ត ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់ខ្ញុំ"។

Agüera y Arcas បានក្លាយទៅជាបុគ្គិលម្នាក់របស់ Microsoft នៅឆ្នាំ២០០៦ នៅពេលដែល ក្រុមហ៊ុន Software យក្សរបស់អាមេរិច បានទិញយក ក្រុមហ៊ុន Seadragon ដែលរូបលោក Agüera y Arcas ជាអ្នកបង្កើតឡើង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច
- iPhone 5S បានវ៉ាឈ្នះ Galaxy S4 លើបរិមាណលក់ចេញ នៅលើទីផ្សារទូទាំងពិភពលោក

- Concept iPhone 6 Air និង iPhone 6C ជាមួយនឹងកម្រាស់ដ៏ស្តើង ស្មានមិនដល់ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Microsoft Famous engineer Google Blaise Agüera y Arcas Hightech