CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ធ្វើការប្តឹង Apple លើការរំលោភបំពាន កម្មសិទ្ធិបញ្ញា ចំនួន ៣២ផ្សេងគ្នា

Nokia ទើបតែធ្វើការដាក់ពាក្យប្តឹង Apple នៅប្រទេសអាឡឺម៉ង់ និងសហរដ្ឋអាមេរិច លើការចោទ​ប្រកាន់ថាបានរំលោភបំពាន កម្មសិទ្ធិបញ្ញាចំនួន៣២ ផ្សេងគ្នា ស្ថិតក្នុងបណ្តាផ្នែកដូចជា អេក្រង់ បង្ហាញពន្លឺ, ផ្ទៃ interface, Software, អង់តែង, Chipset, Decode វីដេអូ...។


Nokia បានឲ្យដឹងបន្ថែមថា “បន្ទាប់ពីច្រើនឆ្នាំធ្វើការចរចារ និងខិតខំប្រឹងប្រែងដើម្បីឈានទៅដល់​កិច្ចព្រមព្រៀងមួយជាមួយនឹង Apple ប៉ុន្តែមិនទទួលបានជោគជ័យ ថ្មីៗនេះ ពួកខ្ញុំចាំបាច់ត្រូវការពារ​ផលប្រយោជន៍របស់ខ្លួន”។

បច្ចុប្បន្ន Nokia កំពុងតែមានប័ណ្ណប៉ាតង់ជាច្រើន នៅក្នុងដៃ។ បន្ទាប់ពីពួកគេបានទិញនូវក្រុមហ៊ុនពីរ​គឺ​​ NSN និង Alcatel-Lucent ចំនួននោះ កាន់តែកើនឡើងថែមទៀត ជាពិសេសគឺស្ថិតក្នុងវិស័យ​ទូរគមនាគមន៍ ឧបករណ៍ចល័ត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១ Nokia បានធ្លាប់យល់ព្រមឲ្យ Apple ប្រើប្រាស់នូវប័ណ្ណប៉ាតង់​របស់ខ្លួនមួយចំនួន ប៉ុន្តែនៅមានមួយចំនួនផ្សេងទៀត Nokia មិនបានយល់ព្រមផ្តល់លិខិតអនុញ្ញាត​ដល់ Apple ឡើយ៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Nokia, Tinhte


Tags: Nokia Apple Copyright infringement Hightech