CamNews

ទូរស័ព្ទ 

ការកំណត់សំគាល់ឲ្យដឹង មួយណាជា iPhone ម៉ូដែលជាប់កូដ (Lock) មួយណាជាម៉ូដែលអន្តរជាតិ (Unlock)

iPhone ម៉ូដែលអន្តរជាតិ គឺជា iPhone ដែលអាចប្រើប្រាស់បាននៅគ្រប់បណ្តាប្រទេសទាំងអស់ បើទោះ ជាអ្នកប្រើប្រាស់ យកវាទៅដល់ប្រទេសណាមួយក៏ដោយ នៅលើសកលលោកនេះ។ ផ្ទុយទៅវិញ  iPhone lock គឺត្រូវបានជាប់សោរ (លេខកូដ) របស់ប្រព័ន្ធទូរស័ព្ទចល័ត ទៅតាមប្រទេសនីមួយៗ ជាក់ ស្តែងនៅអាមេរិច មានប្រព័ន្ធទូរស័ព្ទចល័តដូចជា AT&T , T-Mobile, Sprint, Verizon ជាដើម។

ប្រហែលជាមនុស្សមួយចំនួន ធ្លាប់បានដឹងមកហើយ ពីការកំណត់សំគាល់ឲ្យដឹងច្បាស់ថា មួយណាជា  iPhone Lock (ជាប់កូដ) ហើយមួយណាជា iPhone  International (អន្តរជាតិ)។ ប៉ុន្តែសម្រាប់អ្នកមិនទាន់ ធ្លាប់បានដឹង ខាងក្រោមនេះគឺជាការកំណត់សំគាល់ ដើម្បីឲ្យដឹង iPhone Lock ឬ iPhone អន្តរជាតិ (Unlock)។

អ្នកប្រើប្រាស់ គ្រាន់តែចូលទៅកាន់គេហទំព័រ iphoneimei.info បន្ទាប់មកវាយលេខ IMEI ចូលក្នុង ប្រអប់។ នៅត្រង់អក្សរ SIM Lock អ្នកនឹងសង្កេតឃើញថា ម៉ូដែលអន្តរជាតិ នឹងមានអក្សរសរសេរ យ៉ាងច្បាស់ថា Unlocked ហើយផ្ទុយមកវិញបើឃើញអក្សរសរសេរថា Locked ឬ Unknown នោះ បញ្ជាក់ថា iPhone របស់អ្នកជាម៉ូដែល Lock (ជាប់កូដ)។

របៀបយកលេខ IMEI: ចូល Setting -> General -> About  នោះអ្នកនឹងឃើញលេខ IMEI ដែលត្រូវ យកទៅបំពេញក្នុងប្រអប់ ក្នុងគេហទំព័រ iphoneimei.info ហើយ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone lock code iPhone international Smartphone Apple Hightech