CamNews

ផលិតផលថ្មី 

សុនខយន្ដដ៏អស្ចារ្យ អាចជួនម្ចាស់ ចូលសមរភូមិ


អាមេរិក៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹង
ថា កងទ័ពសហរដ្ឋអាមេរិក បានបង្កើតសុនខយន្ដដ៏ធំមួយ សម្រាប់ជាជំនួយក្នុងការដឹក
សម្ភារៈផ្សែងៗជូនកងទ័ពនៅក្នុងសមរភូមិ។


លោក Boston Dynamics គឺជាអ្នកកែច្នៃសុនខនេះឡើង។ គាត់បានអោយដឹងថា "តាមពិតសុ
នខយន្ដមួយនេះ ត្រូវបានផលិតឡើងជាច្រើនឆ្នាំដែរមកហើយ ដែលវាត្រូវបានគេដាក់ឈ្មោះ
ថា LS3"​ ។ លោកបានបន្ដថា សុនខយន្ដ LS3 នេះ គឺមានសារសំខាន់ណាស់ ពោលគឺវាអាច
ធ្វើដំណើរដោយខ្លួនវា បានរហូតដល់ ៣២ គីឡូម៉ែត្រ និងអាចផ្ទុករបស់របរ កងទ័ពបានដល់
ទៅចំនួន ១៨១ គីឡូក្រាមទៀតផង។

 

លោក Boston បន្ថែមថា ភាពអស្ចារ្យនៃសុនខ LS3 មួយទៀតគឺ សុខនយន្ដនោះ​ អាចដឹក
សព្វា្វវុធ ស្បៀងអាហារ និងសម្ភារៈសឹកផ្សេងៗមួយចំនួនទៀត ទៅកាន់សមរភូមិ​ ដោយ
អាចឆ្លងកាត់ផ្លូវលំបាកៗបាន ដូចជា តាមព្រៃភ្នំ តាមទឹកស្ទឹង និងតាមវាលខ្សាច់ផងដែរ។
នេះជាវីដេអូក្លីបដែលបង្ហាញពីការធ្វើដំណើររបស់សុនខយន្ដនេះ សូមចុចដើម្បីមើល៕

 

ដោយ៖ សីហា
ប្រភព៖ dailymail

 

 


Tags: hitech robot dog usa