តាមការស្រាវជ្រាវមួយពី Experian Marketing Services បានឲ្យឃើញថា អ្នកប្រើប្រាស់ iPhone
បានចំណាយពេលច្រើន សំរាប់ការប្រើប្រាស់ឧបករណ៍របស់ពួកគេ ជាងបណ្តាអ្នកប្រើប្រាស់
ឧបករណ៍ Android។
អ្នកប្រើ iPhone ជាមធ្យមបានចំណាយពេល ១,១៥ ម៉ោង ក្នុងការប្រើឧបករណ៍របស់ពួគគេ ច្រើន
ជាងច្រើនគួរឲ្យកត់សំគាល់ បើប្រៀបជាមួយ ៤៩ នាទី របស់អ្នកប្រើឧបករណ៍ Android ។
ជាក់ស្តែង ភាពពេញនិយមនេះ គឺផ្សេងៗគ្នា ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៅលើឧបករណ៍របស់
ពួកគេម្នាក់ៗ។ ទូរស័ព្ទ Android ត្រូវបានប្រើក្នុងការការសន្ទនាទូរស័ព្ទ ច្រើនជាង iPhone។ អ្នក
ប្រើប្រាស់ Android បានចំណាយពេល ២៨% នៃពេលវេលា ក្នុងការសន្ទនាទូរស័ព្ទ ក្នុងពេល
ដែលអ្នកប្រើ iPhone ចំណាយតែ 22% ប៉ុណ្ណោះ។ សំរាប់ការផ្ញើសារវិញ iPhone ប្រើប្រាស់
ឧបករណ៍របស់គេ ក្នុងការផ្ញើសារ ចំនួន ២២% ច្រើនជាងអ្នកប្រើ ចំនួនតែ ១៦% ប៉ុណ្ណោះ។
អ្នកប្រើ Android បានចំណាយពេល ១៦% នៅលើឧបករណ៍របស់ខ្លួន ក្នុងការ បើកវេបសាយ។
ជាក់ស្តែង អ្នកប្រើ iPhone ចំណាយពេលតែ ១២% ប៉ុណ្ណោះ។
តាមរយះការស្រាវជ្រាវនេះផងដែរ iPhone បាននាំមុខក្នុងការប្រើចូលលេង ក្នុងបណ្តាញសង្គម
ផ្ញើអ៊ីមែល និងថតរូប។ ជាក់ស្តែង ទាំងអ្នកប្រើ iPhone និង Android បានចំណាយពេលតិចតួច
ក្នុងការ មើលវីដេអូ អានអត្ថបទ ពោលគឺ ជាង ១% ប៉ុណ្ណោះ ក្នុងការចំណាយពេលលើសកម្ម
ភាពទាំងនេះ៕
ដោយ៖ សិលា
ប្រភព៖ zng