CamNews

ព័ត៌មានបច្ចេកវិទ្យា 

រោងចក្រផលិត iPhone ដ៏ធំជាងគេ ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ

បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន បានធ្វើការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាត ស្តីពីករណី មានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រ Foxconn (ដែលជារោងចក្រផលិត iPhone ដល់ Apple) នៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

យោងតាមប្រភពព័ត៌មានពី Dailystar បានផ្សាយឲ្យដឹងថា បណ្តារូបភាពដំបូងគេ ត្រូវបានចែករំលែក ពីបណ្តាញសង្គម Weibo (ប្រទេសចិន) បង្ហាញឲ្យឃើញពីផ្សែងខ្មៅ និងអណ្តាតភ្លើងឆាបឆេះយ៉ាង ខ្លាំង  ពីតំបន់រោងចក្រផលិតរបស់ Foxconn។

បើតាមការប៉ានប្រមាណ បរិមាណ iPhone របស់ Apple ដែលត្រូវបានផលិតនៅក្នុងរោងចក្រនេះមាន ចំនួនដល់ទៅ ៧០% ឯណោះ។ ដូច្នេះហើយ មានមនុស្សជាច្រើនមានការព្រួយបារម្ភថា កត្តានេះអាច ជះឥទ្ធិពលខ្លាំង ដល់បរិមាណផលិត iPhone ក្នុងរយះពេលខាងមុខ។   

ជាក់ស្តែង បុគ្គលិកម្នាក់របស់រោងចក្របានឲ្យដឹងថា៖ "មិនមានអ្នករងរបួសធ្ងន់ធ្ងរ ហើយអគ្គីភ័យនេះ ក៏មិនជះឥទ្ធិពលខ្លាំង ដល់ដំណើរការនៃការផលិតនោះដែរ"។ 

បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា មាន ឬមិនមាន iPhone ត្រូវបានរងការខូចខាតនៅក្នុងអគ្គីភ័យនេះ ទេ? 

- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?
- អានអត្ថបទ៖ iPad Air 3 នឹងមាន Speaker បន្លឺសម្លេងបួន និងមានអំពូល Flash LED នៅផ្នែក ខាងក្រោយ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Dailystar, VR


Tags: Foxconn iPhone manufacturing Apple Hightech