យោងតាមប្រភពពីអ្នកជំនាញវិភាគ Ming-Chi Kuo មកពីក្រុមហ៊ុនស្រាវជ្រាវ KGI Securities បានឲ្យ ដឹងថា លទ្ធភាពតិចណាស់ដែល Apple នឹងប្រើប្រាស់អេក្រង់ AMOLED បំពាក់នៅលើ iPhone យ៉ាង ហោចណាស់ ក៏ត្រូវចាំរយះពេលបីឆ្នាំអីទៀតដែរ ដោយក្រុមហ៊ុន នឹងនៅតែបន្តប្រើប្រាស់ប្រភេទ អេក្រង់ LCD ដដែល។
អានអត្ថបទ៖ Samsung ដាក់ចេញកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់អ្នកប្រើ iPhone 5, 5S ប្តូរយក Galaxy Note 5 ឬ S6 edge+
តាមប្រភពព័ត៌មានរបស់លោក Kuo បច្ចុប្បន្ន Foxconn កំពុងតែវិនិយោគលើការផលិតអេក្រង់ LCD បែបទំនើបមួយ នៅប្រទេសចិន ដើម្បីដាក់ចេញធ្វើការផលិតនៅក្នុងឆ្នាំ ២០១៨។ លោក Kuo ក៏បាន ដកស្រង់សំដីពី Minebea ដែលជាដៃគូសហការមួយ ក្នុងផ្គត់ផ្គង់បន្ទះអេក្រង់សម្រាប់ iPhone ដោយ បានឲ្យដឹងថា ក្រុមហ៊ុននេះមិនមានការព្រួយបារម្ភពីការបាត់បង់ចំណែកទីផ្សារ LCD ទៅក្នុងដៃ AMOLED ក្នុងរយះពេលបីឆ្នាំខាងមុខទៀត។
អានអត្ថបទ៖ Galaxy A3, Galaxy A5 ជំនាន់ថ្មី លេចចេញមកជាមួយរូបរាងថ្មី កាន់តែស្អាត
ជាក់ស្តែង នេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកវិភាគម្នាក់ ដែលធ្លាប់បានតាមដានសកម្មភាពរបស់ Apple អស់រយះពេលយូរឆ្នាំមកហើយ ហើយការដែលគាត់ធ្លាប់និយាយត្រូវពីបណ្តាផលិតផលរបស់ Apple កាលពីពេលមុនៗ មិនមែនមានន័យថា នឹងត្រឹមត្រូវ នៅក្នុងលើកនេះនោះទេ។ យ៉ាងណាៗ គឺមានតែតាមដានទាំងអស់គ្នា នៅពេលដែល Apple បង្ហាញណែនាំផលិតផលថ្មីៗ នៅឆ្នាំក្រោយៗ ជាពិសេស iPhone 7 ព្រោះកន្លងមកមានព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា Samsung នឹង ក្លាយជាដៃគូសហការផ្គត់ផ្គង់អេក្រង់ AMOLED ដល់ iPhone 7៕
អានអត្ថបទ៖ John Chen: នៅបន្តការបង្ហាញណែនាំស្មាតហ្វូនជាច្រើនម៉ូដែលទៀត បន្ទាប់ពី BlackBerry Priv
ប្រែសម្រួល៖ មង្គល
ប្រភព៖ Phone Arena, Tinhte