តែប៉ុន្មាននាទី បន្ទាប់ពីព្រឹត្តិការណ៍ Apple 2013 បានបញ្ចប់, គូប្រជែងពីររបស់ Apple គឺ Microsoft
និង Nokia បានបញ្ចេញមតិ "រិះគន់" អមដោយការសើចចំអក ដល់ផលិតផលថ្មីរបស់ Apple។
Microsoft កំពុងតែឈរនៅទីតាំងលើគេ បើគិតពីប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ប៉ុន្តែបើនិយាយពីប្រព័ន្ធ
ប្រតិបត្តិការស្មាតហ្វូន តែងតែដើរពីក្រោយ iOS របស់ Apple។ ដូច្នេះហើយ ការបង្ហាញខ្លួនរបស់
iPhone 5S ជាមួយនឹង iOS 7 នៅថ្ងៃម្សិលមិញនេះ បានធ្វើឲ្យលោក Software យក្សអាមេរិច នៅ
ស្ងៀមឡើយ ក្តៅមុខក្តៅមាត់មិនខាន។
ប្រតិកម្មដំបូងរបស់ Microsoft គឺសើចចំអកគូប្រជែងរបស់ខ្លួន ដោយការបង្ហោះខ្លឹមសារមួយ នៅលើ
twitter ផ្លូវការរបស់ Windows Phone។ ក្នុងនោះ Microsoft បាននិយាយដល់ iPhone 5S និងបង្ហាញ
ណែនាំ Lumia 1020 ជាមួយកាមេរ៉ាទំហំ "យក្ស" 41 megapixel។ អ្នកណាក៏ដឹងថាស្មាតហ្វូននេះ
បំពាក់នូវ ម៉ាស៊ីនថតរូបស៊េរីខ្ពស់មួយ ដែលមិនទាន់មានគូប្រជែងណា យកឈ្នះបានឡើយ រាប់ទាំង
ស្មាតហ្វូនថ្មីបំផុត របស់ Apple។
មិនទ្រាំសម្ងំនៅស្ងៀម Nokia ក៏បានប្រញាប់ឡើង tweet បង្ហោះនូវរូបភាពមួយចំនួនស្តីពីផលិតផល
Windows Phone ពោរពេញដោយពណ៌ជាច្រើន បន្ទាប់ពី iPhone 5C បានបង្ហាញខ្លួន។ ក្នុងន័យនេះ
Nokia ចង់និយាយថា ស្មាតហ្វូនតំលៃទាប (សំរាប់ Apple) របស់ Apple គឺបានចំលងតាមស្ទីលរបស់
Lumia៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iOS 7 នឹងដាក់បង្ហាញ ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ
- iPhone 5S បង្ហាញខ្លួនជាផ្លូវការ មានបីពណ៌ chip A7 ថ្មីស្រឡាង
- iPhone SC បង្ហាញខ្លួនជាផ្លូវការ, មានច្រើនពណ៌, អេក្រង់ 4" Retina, Camera 8MP
- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch
- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone
- នឹងមិនមានទូរស័ព្ទណាទៀត មានឈ្មោះ Brand Nokia ទៀតទេ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview