CamNews

ទូរស័ព្ទ 

iPhone 5S បង្ហាញខ្លួនផ្លូវការ: Scan ម្រាមដៃ, មាន៣ពណ៌, chip A7 (មានវីដេអូ)

បន្ទាប់ពីធ្វើការបង្ហាញ iPhone 5C ហើយ iPhone ទីពីរ ដែលត្រូវបាន Apple លើកយកមកបង្ហាញ
ណែនាំនោះ គឺ iPhone 5S។ Apple បាននិយាយភ្លាមពីពណ៌ទី៣ របស់ 5S បន្ថែមពីលើពណ៌ខ្មៅ
និងស ប្រចាំត្រកូលរបស់ខ្លួន។ មិនមានពណ៌ច្រើនចម្រុះពណ៌ដូច iPhone 5C ឡើយ 5S មាន
បន្ថែមតែពណ៌ថ្មីមួយទៀតគឺ ពណ៌មាស ដ៏ប្រណិត ដូចទៅនឹងបណ្តាព័ត៌មានចចាមអារាម កាល
ពីមុនៗ។ ក្រៅពីនេះ iPhone 5S នៅមានបំពាក់នូវ chip A7 ដ៏ថ្មីស្រឡាង Camera 8MP, f/2.2
ថតវីដេអូ HD 120 frame/s, Feature Scan ម្រាមដៃ ដំបូងគេនៅលើ  iPhone (Touch ID)។

iPhone 5S គឺជា Version ថ្មីដែលមានការអាប់ឌេតតិចតួចពី iPhone 5, ដូចទៅនឹង 3G ឡើង 3GS
ឬ 4 ឡើង 4S ដូច្នេះហើយ Apple មិនមានការផ្លាស់ប្តូរនូវការរចនាម៉ូតនោះឡើយ។ ពួកយើងនៅតែ
មាន iPhone មួយដ៏ស្អាតជាមួយនឹងសំបកធ្វើពីអាលុយមីញ៉ូម ទាំងផ្នែកស៊ុមដាក់អេក្រង់ និងផ្នែក
ខាងក្រោយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់ទៅមានអារម្មណ៍ថា ប្រើប្រាស់របស់ ដែលមានតំលៃថ្លៃ។

ក្រៅតែពីមានអំពូល flash LED Dual (ពីរ) យើងនៅអាចសង្កេតឃើញថា ប៊ូតុង Home របស់ iPhone
5S មានរង្វង់លោហធាតុ ជាមួយនឹងពណ៌ ព័ទ្ធជុំវិញ។

iPhone 5S មានបន្ថែមនូវពណ៌មាស (ពណ៌ដូចស្រាសំប៉ាញ) មួយបន្ថែមទៀត ពីលើពណ៌ ស និងខ្មៅ
ប៉ុន្តែសំរាប់ពណ៌ខ្មៅពេលនេះ ត្រូវបាន Apple ហៅថាពណ៌ Space Gray (ប្រផេះ)។

Apple នឹងដាក់លក់ iPhone 5S ជាមួយនឹងបី Version ក្នុងតំលៃ 199 USD សំរាប់ Version 16GB,
299 USD version 32GB និង 399 USD version 64GB ដោយរួមមាននូវកិច្ចសន្យា ជាមួយក្រុមហ៊ុន
ប្រព័ន្ធទូរស័ព្ទចល័ត។ Apple ក៏បានដាក់លក់សំបកក្រៅ ទន់ សំរាប់ 5S ជាមួយតំលៃ 39 USD និង
មានច្រើនពណ៌។ អ្នកប្រើប្រាស់អាចធ្វើការកុម្មង់ទិញ ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ខាងមុខនេះ ហើយ
ពេលវេលាដាក់លក់ជាផ្លូវការគឺនៅថ្ងៃទី ២០ ខែកញ្ញា នៅសហរដ្ឋអាមេរិច អូស្រ្តាលី កាណាដា ចិន
អង់គ្លេស បារាំង អាឡឺម៉ង់ សាំងហ្គាពួរ។ តំលៃលក់នៅសាំងហ្គាពួរសំរាប់ iPhone 5S version unlock
សំរាប់ version 16GB, 32 GB និង 64 GB គឺ 780 USD, 905 USD និង 1015 USD។

លក្ខណៈពិសេសៗមួយចំនួនរបស់ iPhone 5S ៖

  • អេក្រង់ Retina 4" 1136 x 640 pixel, 326ppi
  • Camera 8MP, f/2.2, sensor BSI
  • អំពូល flash LED Dual
  • ថតវីដេអូ Full-HD 30fps
  • Slow motion mode 120 frame/វីនាទី
  • Camera មុខ 1.2MP, ថតវីដេអូ HD
  • ប៊ូតុង Scan ក្រយៅម្រាមដៃ
  • CPU Apple A7 64-bit
  • មានបីពណ៌: ប្រផេះ, ស, មាស
  • អង្គចងចាំ៖ 16GB / 32GB / 64GB

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iFan បោះតង់តម្រង់ជួរ រង់ចាំទិញ iPhone ថ្មី

- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch

- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ TTE

 


Tags: Official iPhone 5S fingerprint identification three colors A7 chip smartphone apple hightech