អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday កាលពីពេលថ្មីៗកន្លងទៅនេះថា ក្មេង
ប្រុសម្នាក់ ដែលពិការដងខ្លួនទាំងមូល ក៏អាចសិក្សាបានដូចក្មេងៗដ៏ទៃទៀតដែរ ខណៈ
ដែលគេមានម៉ាស៊ីនស្វ័យប្រវត្ដិ ដែលអាចចាប់យកនូវរាល់ពត៌មាន ដែលលោកគ្រូ អ្នកគ្រូ
របស់គេ និយាយនៅក្នុងថ្នាក់រៀន។
រូបភាពក្មេងប្រុសពិការត្រូវបានថតតាមម៉ាស៊ីន Robot
ប្រភពខាងលើបានអោយដឹងថា ក្មេងប្រុសដែលមានសំណាងអាចរៀនដូចកុមារដ៏ទៃនោះ
គឺមានឈោះថា Devon Carrow មានអាយុ ៧ឆ្នាំ រស់ក្នុងតំបន់ Nashua រដ្ឋ New Hampshire
សហរដ្ឋអាមេរិក។ តាមការអោយដឹងពីម្ដាយក្មេងប្រុសនោះ គឺនាង Vira Gelarones បាន
អោយដឹងថា កាល Devon មានអាយុ ៤ឆ្នាំ គេបានពុលអាហារម៉្យាង ដែលរហូតដល់ពេល
នេះ គេនៅមានសភាពទន់ដៃ ជើង និងដងខ្លូននៅឡើយ។
នាង Vira បានបន្ដថា ដោយសារកូនគាត់ចង់ដឹង ចង់ចេះ ចង់រៀន ហើយតែងតែសុំនាងទៅ
សាលារៀនរាល់ថ្ងៃ តែនាងដោយដឹងថា កូនប្រុសរបស់នាង មិនអាចអង្គុយជាប់នឹងកន្លែង
ដូចក្មេងដ៏ទៃនោះទេ ដូច្នេះនាងក៏សម្រេចចិត្ដទិញម៉ាស៊ីន Robot នេះក្នុងតំម្លៃ ៦,០០០ដុល្លារ។
គួរបញ្ចាក់ផងដែរថា ម៉ាស៊ីន Robot ដែលអាចចាប់យករាល់ពត៌មានពីសាលារៀនបាននោះ
គឺមានឈ្មោះថា NH ឬត្រូវបានគេដាក់ឈ្មោះថា “VGo Communications” ។
ដោយ៖ រក្សា
ប្រភព៖ carbonated