នៅក្នុងកំណែអាប់ឌេត iOS 9.3 public beta 1.1 យើងអាចសង្កេតឃើញនូវកូដមួយដែលមានខ្លឹមសារ ថា "Headphones.have.%sinput.NO" និងនេះអាចចាត់ទុកថាជាភស្តុតាងមួយដែលបញ្ជាក់ពីការ Apple ចង់លុបបំបាត់ចោលនូវរន្ធដោតកាសប្រភេទ Jack 3.5mm នៅលើ iPhone ស៊េរីបន្ទាប់របស់ ខ្លួន។
ការដែលក្រុមហ៊ុនចង់លុបបំបាត់ចោលរន្ធដោតកាស Jack 3.5mm ចេញពីគំរូ iPhone 7 បានលេច ចេញនូវ ព័ត៌មានចចាមអារាមជាច្រើន កាលពីពេលកន្លងមកនេះ។ រួមជាមួយព័ត៌មានដែលថា ក្រុម ហ៊ុនចង់ផលិត iPhone 7 ស្តើងជាងមុន នោះរន្ធដោតកាស 3.5mm អាចនឹងត្រូវបានលុបបំបាត់ចោល ដើម្បីអាចធ្វើឲ្យដូចអ្វី បានកំណត់ទុកនោះ។ បច្ចុប្បន្ននៅលើទីផ្សារ មានកាសស្តាប់តន្រ្តីមួយចំនួន បានប្រើប្រាស់រន្ធដោតប្រភេទ lightning ដើម្បីទទួលនូវសញ្ញាឌីជីថល ទន្ទឹមនឹងនោះបណ្តាតំណភ្ជាប់ អត់ខ្សែ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួល បាននូវការពេញនិយមប្រើប្រាស់ជាងមុន។ ដូច្នេះការដែល នឹងបោះបង់ចោលនូវរន្ធដោតកាស 3.5mm នៅលើ iPhone ក៏មានហេតុផលសមទំនងដែរ។
ជាក់ស្តែងនេះគ្រាន់តែជាកូដសរសេរ ហើយអ្វីៗវាគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។ សកម្មភាពនេះ អាចគ្រាន់តែ បង្ហាញឲ្យឃើញថា ក្រុមហ៊ុនគ្រាន់តែកំពុងពិសោធឧបករណ៍ណាមួយនោះ ប្រើប្រាស់ iOS 9.3 ដែលមិនមាន រន្ធដោតកាស jack 3.5mm ហើយរឿងនេះមិនមែនមានន័យថា iPhone 7 នឹង ដូច្នេះដែរ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុននៅមិនទាន់បញ្ចេញនូវព័ត៌មានផ្លូវការណាមួយ ចំពោះព័ត៌មានខាងលើនេះ ទេ។ សម្រាប់ចម្លើយវិញ មានតែរង់ចាំដល់ពេល iPhone ថ្មីបង្ហាញណែនាំខ្លួន ទើបអ្វីៗគ្រប់យ៉ាង លាតត្រដាងឲ្យដឹង ច្បាស់បាន៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ iphonehacks, tinhte