CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone, iPad ជិតមានកម្មវីធីថ្មីៗ បន្ថែមហើយ

Version Update iOS 6.1 ដែលគំរោងនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2012 នេះ នឹងនាំមកនូវ
កម្មវិធីថ្មីៗមួយចំនួន ដល់អ្នកប្រើប្រាស់ iPhone, iPad​ ។

កាលពីថ្ងៃម្សិលមិញ (18/12) ក្រុមអ្នកអភិវឌ្ឍន៍ iOS មួយចំនួនអាចដោនឡូដប្រើប្រាស់
Version iOS 6.1 beta 4 ថ្មីបំផុតរបស់ Apple។ ខាងក្រោមនេះ គឺជាព័ត៌មានសំខាន់ៗបំ
ផុតពី iOS 6.1 សំរាប់ពេលបច្ចុប្បន្ននេះ :

- កម្មវិធីទិញសំបុត្រមើលភាពយន្ត ប្រើប្រាស់ Siri
- ប្រាប់ពីកំហុសនៅលើ Apple Maps មានភាពងាយស្រួលជាងមុន
- ដោនឡូដ iTunes តាមរយះការ Connect ជាមួយទូរស័ព្ទ
- iOS 6 អាចបញ្ជា Apple TV បាន។ ការអាប់ហ្រ្គេដថ្មីមួយ គឺសមត្ថភាព Connect
  Keyboard Bluetooth ជាមួយឧបករណ៍ផ្សេងទៀត
- Security កាន់តែល្អជាងមុននៅលើ iCloud.
- អ្នកបង្កើតកម្មវិធីអាចប្រើប្រាស់ Apple Maps ដើម្បីស្វែងរកទីតាំងនានា
- និងការកែតម្រូវកំហុសមួយចំនួនផ្សេងទៀត។

iOS 6.1 នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2012 នេះហើយ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: iPhone iPad new features apple iOS 6.1 beta 4 hightech news