CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បង្ហាញខ្លួន Galaxy Gear: អេក្រង់ 1.63 inch, អាចហៅទូរស័ព្ទបាន

ទីបំផុត Smartwatch ថ្មីរបស់ Samsung ក៏បានបង្ហាញខ្លួន, ជាមួយអេក្រង់ទំហំ 1,63 inch របស់
Galaxy Gear ពិតជាអាចធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្ត។

ប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ AMOLED រួមជាមួយកំរិតពន្លឺ 320 x 320 pixel, អេក្រង់របស់
Galaxy Gear ត្រូវបានរុំព័ទ្ធដោយស៊ុមធ្វើពីលោហធាតុ ប្លែកភ្នែក។ គួរឲ្យស្តាយដែលខ្សែពាក់
របស់ Galaxy Gear ធ្វើពីជ័រ ឬកៅស៊ូប៉ុណ្ណោះ។ ខ្សែពាក់នេះ ក៏មានបំពាក់នូវកាមេរ៉ាថតរូប
មួយទំហំ 1,9MP និងមានសមត្ថភាពថតវីដេអូ 720p។

ដូចទៅនឹងព័ត៌មានចចាមអារាម Galaxy Gear មិនមែនជាទូរស័ព្ទឯករាជ្យមួយឡើយ ដែលគ្រាន់
តែមានតួមាទី Support ជាមួយស្មាតហ្វូនតែប៉ុណ្ណោះ។ Smartwatch នេះនឹងភ្ជាប់ជាមួយនឹងបណ្តា
ឧបករណ៍ Galaxy តាមរយះ Bluetooth ដោយប្រើ Application ពិសេសមួយ។ មិនច្បាស់ថានាឡិ
កា Galaxy Gear នេះអាច Support ជាមួយឧបករណ៍ Android ផ្សេងទៀត ដែលមិនមែនជាការ
ផលិតដោយ Samsung អត់នោះទេ។ វាប្រើ Bluetooth 4.0 (សន្សំសំចៃភ្លើង) ដែលមានតែនៅលើ
Android 4.3, ចំនួន smartphone និង tablet ដែលអាច Support ជាមួយ Galaxy Gear នឹងមិនមាន
ច្រើននោះឡើយ។

និយាយពី Hardware, Galaxy Gear មាន CPU 800MHz, ថ្ម 315mAh, មាន microphone ពីរ,
Speaker, Bluetooth 4.0, មេម៉ូរីក្នុង 4GB និង 512MB RAM។

Galaxy Gear អាចភ្ជាប់ជាមួយទូរស័ព្ទ ហើយអាចធ្វើការហៅចេញ និងទទួលការហៅចូលបាន
អាច Note តាមសម្លេងបាន និងមានបង្ហាញ Alert (notification) ពីទូរស័ព្ទ, មាន S Voice, Find
My Device, វាស់ជំហានដើរ...។

បច្ចុប្បន្ន Samsung នៅមិនទាន់ប្រាប់ឲ្យដឹងពីតំលៃលក់ និងថ្ងៃចែកចែកផលិតផលនោះទេ។
តាមការសន្និដ្ឋាន Smartwach នេះអាចនឹងធ្វើការចែកចាយនៅថ្ងៃទី 25/9 ខាងមុខ ជាមួយនឹង
Galaxy Note 3៕

Samsung Galaxy Note 3 បង្ហាញខ្លួនជាផ្លូវការ ជាមួយសំបកក្រោយ ធ្វើពីស្បែក RAM 3 GB

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE & VE


Tags: Samsung Galaxy Gear 1.63 inch screen can call smartwatch hightech