CamNews

ទូរស័ព្ទ 

មកដល់ថ្មីហើយ! Sugar​ Y7​ Max​ ស្មា​ត​ហ្វូ​ន​ដាំ​ត្បូង​រចនាបថ​ថ្មី​ បង្កើន​នូវភាព​ទាក់ទាញ​លើស​ពីតម្លៃ

​ក្រុមហ៊ុន​ Sugar​ ប្រចាំ​នៅ​ប្រទេសកម្ពុជា​ នា​ដើមឆ្នាំ​ 2017​ នេះ​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ូ​ដែល​ Sugar​ Y7​ Max​ ដែល​ជា​ម៉ូ​ដែល​ថ្មី​មួយ​សម្រាប់​បន្តដំណើរ​លើ​វិ​ថី​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ឆ្នាំ​ 2017​ នេះ​។​

ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​រចនា​រូបរាង​ឡើង​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ​រំលេច​ចេញ​នូវ​ភាព​ទាន់សម័យ​ក្នុង​ការ​កាន់​ប្រើប្រាស់​ជាមួយ​តួ​ខ្លួន​ស្រោប​ដោយ​លោ​ហៈ​ធាតុ​ដ៏​រឹង​មាំ​ព្រមទាំង​មាន​រំលេច​នូវ​ត្បូង​ត្រង់​ផ្នែក​មួយ​ចំនួន​នៃ​តួខ្លួន​របស់​វា​ទៀត​ផង​។​



Sugar​ Y7​ Max​ មាន​ទំហំ​វិមាត្រ​ 153.5​ x​ 77,​ កម្រាស់​ 10.5​ ម​ម​ និង​ទម្ងន់​រាង​ធ្ងន់​បន្តិច​ 202​ ក្រាម​។​ Y7​ Max​ មាន​តួខ្លួន​ស្រោប​ដោយ​លោ​ហៈប្រភេទ​អាលុយមីញ៉ូម​អាល់​ឡ​យ​នៅ​ផ្នែក​ខាងក្រោយ​ និង​ក្រាល​ដោយ​កញ្ចក់​ប្រភេទ​ 2.5D​ នៅ​ផ្ទៃ​ខាង​មុខ​។​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ​មានការ​កែប្រែ​រូបរាង​ និង​រចនាបថ​ខុស​ពី​ស៊េរី​មុនៗ​ ដោយនៅ​ផ្នែក​ខាងក្រោយ​មាន​រំលេច​ដោយ​ខ្សែ​ Antenna​ កាត់​ទទឹង​តួ​ភ្លឺ​ផ្លេក​លើ​ក្រោម​យ៉ាង​ប្រណីត​រួម​ជាមួយ​កញ្ចក់​កាមេរ៉ា​រាបស្មើ​,​ អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​,​ អក្សរ​ SUGAR​ និង​រន្ធ​ឧ​ប៉ា​ល័​រ​បំពង​សំឡេង​។​ ខាង​មុខ​មាន​ប៊ូ​តុង​ហូ​ម​នៅ​ចំ​កណ្តាល​ ខាងលើ​កញ្ចក់​អេ​ក្រង់​មាន​ឧ​ប៉ា​ល័​រ​ស្តាប់​ការ​សន្ទនា​ អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ និង​កាមេរ៉ា​មុខ​។​ រន្ធ​ដោត​ USB​ នៅ​ខាងក្រោម​,​ រន្ធ​ដោត​កាស​ 3.5​ ម​ម​នៅ​ផ្នែក​ខាងលើ​,​ ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​ទូរស័ព្ទ​ជាមួយ​ប៊ូ​តុង​ឡើង​ចុះ​សំឡេង​ស្ថិត​នៅ​ខាងស្តាំ​ដៃ​រំលេច​ពីលើ​ដោយ​ត្បូង​ Swarovski​ តូចៗ​ដ៏​ចែងចាំង​ និង​ខាងឆ្វេង​ដៃ​មិន​មាន​អ្វី​នោះ​ទេ​គឺ​រលោង​ស្អាត​។​ Sugar​ Y7​ Max​ មាន​ពីរ​ពណ៌​គឺ​ប្រផេះ​ និង​ទឹកមាស​ស្រាល​។​



រីឯការ​ប្រើប្រាស់​វិញគឺកាន់តែ​មាន​ភាព​ងាយស្រួល​ជាមួយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.5”​ ប្រភេទ​ IPS​ LCD​ ដែល​អាច​បង្ហាញ​ផ្ទាំងទស្សនីយភាព​ទាំងឡាយ​បាន​ក្នុង​កម្រិត​ HD​ ឬ​ 720​ x​ 1280​ ភិ​ច​សែ​ល​។​ ហើយ​កញ្ចក់​អេ​ក្រង់​របស់​ Sugar​ Y7​ Max​ ក៏​បាន​ស្រោប​ការពារ​ដោយ​កញ្ចក់​ប្រភេទ​ 2.5D​ ដែល​មាន​សភាព​ផុស​ឡើង​រំលេច​ចេញ​នូវ​ភាព​ស្រស់​ស្អាត​ និង​ការ​ប្រើប្រាស់​ចុច​បញ្ជា​កាន់តែ​មាន​ទំនុកចិត្ត​បន្ថែម​ទៀត​។​

​បន្ថែម​ពីលើ​សោ​ភ័​ណ្ឌ​ភាព​ដ៏​ប្រណីត​របស់​វា​ Sugar​ Y7​ Max​ ក៏​មាន​ភ្ជាប់​មក​ជាមួយនឹង​កាមេរ៉ា​សម្រាប់​ថតរូប​នៅ​ផ្នែក​ខាងក្រោយ​ទំហំ​ 13MP​ ជាមួយ​អំ​ពូ​ល​ភ្លើង​ជំនួយ​ LED​ flash​ មួយ​គ្រាប់​ ផង​ដែរ​។​ ចំពោះ​កាមេរ៉ា​ខាង​មុខ​វិញ​មាន​ទំហំ​ 5.0​ MP​ ប្រភេទ​ autofocus,​ LED​ flash​ ដែល​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ថតរូប​ទំនើបៗ​ដូច​ជា​ មុខងារ​ថតរូប​ដោយ​ស្វ័យប្រវត្តិ​គ្រាន់តែ​បញ្ចេញ​ស្នាមញញឹម​ “Smile​ camera”,​ លើ​ម្រាមដៃ​រាង​អក្សរ​ “V”,​ key​ beauty​ និង​ gesture​ camera​ ជាដើម​។​

​រាល់​ប្រតិបត្តិការ​ទូទៅ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ Sugar​ Y7​ Max​ គឺ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​បន្ទះ​ឈី​ប​ MediaTek​ MT6737​ ដែល​មាន​ស៊ី​ភី​យូ​ប្រភេទ​ Quad-Core​ ល្បឿន​ 1.3GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 3GB​ និង​អាច​ទ្រទ្រង់​បាន​នូវ​ប្រតិបត្តិការ​ Android​ ជំនាន់​ Marshmallow​ v6.0​។​ បន្ថែម​ពី​នេះ​ស្មា​ត​ហ្វូ​ន​ Sugar​ Y7​ Max​ នៅ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 16GB​ អាច​បន្ថែមអង្គចងចាំ​ប្រភេទ​ microSD​ បាន​ 128GB,​ មាន​ថ្ម​កំលាំង​ខ្លាំង​រហូត​ដល់​ 4,000mAh​ ហើយ​ក៏​អាច​សាក​បន្ត​ទៅ​កាន់​ស្មា​ត​ហ្វូ​ន​ ឬ​ក៏​ឧបករណ៍​ដទៃ​បានជា​មួយ​មុខងារ​ OTG​ និង​ជា​ពិសេស​វា​អាច​ដាក់​ស៊ី​ម​កាត​បាន​ពីរ​ប្រព័ន្ធ​ដែល​ស៊ី​មកា​តទី​មួយ​ទ្រទ្រង់​នូវ​ប្រព័ន្ធ​សេវា​ 4G​ LTE​ ថែម​ទៀត​ផង​។​ 



​ជា​រួម​មក​វិញ​ Sugar​ Y7​ Max​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ទាន់សម័យ​ សមត្ថភាព​សម​ល្មម​អាច​បំពេញ​តម្រូវការ​បាន​​ ហើយ​តម្លៃ​ទៀត​សោ​ធ​ក៏​សមរម្យ​អាច​ទទួលយក​បាន​ ដូច្នេះ​ ប្រិ​យ​មិត្ត​អាច​ធ្វើការ​ពិចារណា​បាន​សម្រាប់​ម៉ូ​ដែល​នេះ​ ឬ​ក៏​អាច​ជាវ​មួយ​យក​ទៅ​ប្រើប្រាស់​ផ្ទាល់​ដៃ​ទើបបាន​ដឹង​កាន់តែ​ច្បាស់​អំពី​គុណភាព​នៃ​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​បារាំង​មួយ​។អតិថិជនអាចរកជាវនូវស្មាតហ្វូនម៉ូឌែលថ្មីនេះបាននៅគ្រប់​ហាងទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ Sugar​ Y7​ Max​ បង្ហាញ​ពី​ភាព​ទាន់សម័យ​របស់​លោក​អ្នក​៕





Tags: Sugar​ Y7​ Max Sugar Phone Smartphone