CamNews

ទូរស័ព្ទ 

Sony: ស្មាតហ្វូន កខ្វក់ជាងបង្គន់សាធារណះ ទៅទៀត

នៅក្នុងការផ្សាយពាណិជ្ជកម្ម ដ៏ចម្លែកមួយសម្រាប់ស្មាតហ្វូន Xperia M4 Aqua ក្រុមហ៊ុន Sony បាន បង្ហោះ ផ្សាយឲ្យដឹងនូវការពិតគួរឲ្យខ្លាចមួយ ស្តីពីស្មាតហ្វូន។

អាន៖ BlackBerry អាចធ្វើការបង្ហាញណែនាំ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ​ Android នៅក្នុងឆ្នាំនេះ

ស្មាតហ្វូនរបស់អ្នកអាចកខ្វក់ជាង បង្គន់សាធារណះ ទៅទៀត

នៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មដល់ស្មាតហ្វូន Xperia M4 Aqua ដែលទើបបានបង្ហាញខ្លួនកាល ពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសនូវគេហទំព័រមួយមានឈ្មោះថា "dirtyphones.org"។ ដូច ទៅនឹងឈ្មោះដាក់របស់ខ្លួន dirtyphones.org ត្រូវបានប្រើដើម្បីប្រកាសបង្ហាញ បណ្តាឯកសារគួរឲ្យ ខ្លាចស្តីពីស្មាតហ្វូន ក្នុងនោះ 92% នៃស្មាតហ្វូនសុទ្ធតែបានឆ្លងជាប់នូវបាក់តេរី 16% ក្នុងចំនួននោះ មានបាក់តេរីឈ្មោះ E.coli ដែលជាបាក់តេរីមួយប្រភេទមានគ្រោះថ្នាក់ ហើយច្រើនមាននៅក្នុង លាមក។

នៅពេលដែលចុចចូលមើលគេហទំព័រ dirtyphones.org អ្នកអាចប្រើប្រាស់ Tool ដើម្បីដឹងពីការប៉ាន់ ប្រមាណចំនួនបាក់តេរីដែលកំពុងមាននៅលើស្មាតហ្វូនរបស់អ្នក ជាមួយនឹង Tool មានឈ្មោះ "Germ-o-Meter" ដែល Sony ជាអ្នកផ្គត់ផ្គង់។

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch

តាមរយះគេហទំព័រខាងលើដដែល Sony បានប្រកាសផ្សាយបណ្តាព័ត៌មាន ដែលអត្ថប្រយោជន៍ អាចជួយអ្នកប្រើប្រាស់ស្មាតហ្វូន នូវវិធីប្រើប្រាស់ ឲ្យមានសុវត្ថិភាពជាងនេះ។ តាមប្រភពពីគេហទំព័រ dirtyphones.org ទូរស័ព្ទច្រើនតែឆ្លងបាក់តេរីពីមជ្ឍដ្ឋាននៅក្នុងហាង បន្ទប់ទឹកសាធារណះ និងបន្ទប់ Gym (កន្លែងហាត់ប្រាណ)។ Sony ក៏បានបញ្ជាក់ឲ្យដឹងថា អ្នកអាចធ្វើឲ្យស្មាតហ្វូនរបស់អ្នកស្អាតមាន អនាម័យបាន ដោយជូតសំអាតនឹងក្រដាសអនាម័យ ដោយប្រើជាតិអាល់កុល ឬបណ្តាឧបករណ៍ប្រើ ពន្លឺ UV។

អ្នកអាចសំអាតស្មាតហ្វូនអ្នកឲ្យស្អាតបាន ដោយជូតសំអាតនឹងក្រដាសអនាម័យ ដោយប្រើសារធាតុអាល់កុល ឬបណ្តាឧបករណ៍ប្រើពន្លឺ UV...

...ឬយកស្មាតហ្វូនរបស់អ្នកទៅលាងទឹក បើសិនអ្នកប្រើប្រាស់ Xperia M4 Aqua

អាន៖ Galaxy Tab E អេក្រង់ 9.6 inch ថែប្ល៊ែតថ្មីមួយទៀតរបស់ Samsung លេចចេញរូបរាង

ប៉ុន្តែជាក់ស្តែង Sony មិនមែនបង្កើតគេហទំព័រមួយ ដើម្បីតែជួយផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ សាធារណជនប៉ុណ្ណោះទេ។ ដើម្បីទទួលបានបទពិសោធប្រើប្រាស់ស្មាតហ្វូន ដែលស្អាតគ្មានបាក់តេរី អ្នកត្រូវតែឧស្សាហ៍យកស្មាតហ្វូនរបស់ខ្លួន ទៅលាងសំអាតជាញឹកញាប់ ហើយស្មាតហ្វូន Sony Xperia M4 Aqua គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនតិចផ្សេងទៀត ដែលអាច ជួយអ្នកលាងសំអាតវា ដោយមិនព្រួយបារម្ភពីការខូចខាត។

បង្ហាញខ្លួននៅលើទីផ្សារកាលពីខែ ឧសភា កន្លងទៅនេះ Xperia M4 Aqua គឺជាស្មាតហ្វូនស៊េរីមធ្យម គួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងអេក្រង់ 5 inch កំរិតរីសូលុយហ្សិន HD 720p, CPU Snapdragon 615, RAM 2GB, ថាមពលថ្ម 2400 mAh និងមេម៉ូរីក្នុងមានបីប្រភេទគឺ 8/16/32GB ហើយអាចថែម មេម៉ូរីក្រៅបាន ហើយមានកាមេរ៉ាក្រោយ 13MP និងកាមេរ៉ា Selfie 5MP។ ប៉ុន្តែលក្ខណៈសម្បត្តិល្អ គួរសមនេះ វាមិនសំខាន់ស្មើនឹងសមត្ថភាពអាចការពារជម្រាបទឹក និងហុយចូលធូលី តាមស្តង់ដារ IP58 របស់ Xperia M4 Aqua នោះទេ។ ពេលប្រើប្រាស់ស្មាតហ្វូនអាចការពារជម្រាបទឹករបស់ Sony អ្នកអាចយកវាទៅលាងទឹក សំអាតបាក់តេរីបានដោយសេរី ដើម្បីកំចាត់ចេញនូវបាក់តេរីរាប់សិបពាន់ ដែលមាននៅលើទូរស័ព្ទ របស់អ្នក។

អាន៖ Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 5,9 inch, USB-C, Chip ថ្មី, ថាមពលថ្ម 4100mAh, មានកម្រាស់ 7,9mm?

គួរបញ្ជាក់ដែរថា ការយកសារធាតុអាល់កុលមកជួតសំអាតនឹងសំបករបស់ស្មាតហ្វូន ជាពិសេសគឺ ស្មាតហ្វូនដែលមានសំបកធ្វើពីសារធាតុអាលុយមីញ៉ូម តួយ៉ាងដូចជា iPhone 6, 6 Plus ជាដើម គឺវា អាចធ្វើឲ្យពណ៌សំបក ប្រែទៅជារាងស្លេក ដែលនេះជាបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំផ្ទាល់ ពេល ដែលខ្ញុំយកសំឡីផ្តិតជាប់នឹងសារធាតុអាល់កុល មកជូតសំអាតលើសំបក iPhone 6 Gold ដែលមាន ជាប់ស្នាមប្រឡាក់។ ដូច្នេះបើអាច គួរកុំជូតសំអាតសំបកស្មាតហ្វូនដែលធ្វើពីអាលុយមីញ៉ូម ជាមួយ សារធាតុអាល់កុល៕

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Smartphone Sony Xperia M4 Aqua Hightech