យោងតាមរបាយការណ៍មួយ កាលពីពេលថ្មីៗនេះ នាឡិកាដំបូងគេរបស់ក្រុមហ៊ុន Apple (Apple Watch) គឺជាហេតុផលមួយ ក្នុងចំណោមហេតុផលមួយចំនួនផ្សេងទៀត ដែលបានធ្វើឲ្យបរិមាណលក់នៃនាឡិកា ស្វ៊ីស មានការថយចុះ នៅក្នុងរយះពេលកន្លងទៅនេះ។
អាន៖ Samsung នឹងបង្ហាញណែនាំ Galaxy Note 5 មុនកាលកំណត់ ដើម្បីដណ្តើមទីផ្សារមុន iPhone 6S/ 6S Plus
សហព័ន្ធនៃឧស្សាហកម្មនាឡិកាស្វ៊ីស (Federation of the Swiss Watch Industry: FSWI) ទើបតែប្រកាស ចេញនូវរបាយការណ៍មួយ ឲ្យឃើញថា អត្រានាំចេញនៃនាឡិការបស់ប្រទេសនេះ បានធ្លាក់ចុះ ៨,៩% នៅ ក្នុងរយះពេលពីខែមេសា ដល់ខែឧសភា កន្លងទៅនេះ។ នេះគឺជាដំណាក់កាលនៃការធ្លាក់ចុះ ខ្លាំងបំផុត បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ មក។
អាន៖ Samsung បញ្ចេញស្មាតហ្វូនជំនាញ ថតរូប Selfie ជាមួយនឹងការបំពាក់កាមេរ៉ាមុខមាន អំពូល LED flash ជំនួយ
ខណៈពេលដែលការបំលែងរូបិយប័ណ្ណ អាចជះឥទ្ធិពលខ្លាំងក្លាដល់បរិមាណលក់បណ្តានាឡិកាស្វ៊ីស នៅក្នុងខែមេសា ក៏ជាខែដែល Apple Watch ចាប់ផ្តើមអនុញ្ញាតឲ្យអតិថិជនធ្វើការកុម្មង់ទិញផងដែរ។ នៅក្នុងរយះពេល ៥ខែដំបូងនៃឆ្នាំ ២០១៥ ការនាំចេញនាឡិកាស្វ៊ីសបានថយចុះ ០,៣%។ ក្នុងនោះ ការនាំ ចេញ នាឡិកាស្វ៊ីស ទៅកាន់សហរដ្ឋអាមេរិច បានថយចុះ ១៤% ទៅកាន់ហុងកុង ថយចុះ ៣៤% នៅក្នុង រយះពេលពីខែមេសា ដល់ខែឧសភា។
អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦
បើយោងតាមបណ្តាអ្នកជំនាញវិភាគ នៅពេលដែលប្រាក់ដុល្លារឡើងថ្លៃ ហើយប្រាក់អឺរ៉ូធ្លាក់ចុះ ប្រជាជន អាស៊ីមាននិន្នាការទេសចរទៅកាន់អឺរ៉ុប ជាងទៅអាមេរិច ហើយតាមរយះនេះ ពួកគេនឹងធ្វើការទិញទំនិញ នៅទីផ្សារបណ្តាប្រទេសនៅអឺរ៉ុប ច្រើនជាងផងដែរ។ នោះក៏អាចជាហេតុផល ការនាំចេញនាឡិកាស្វ៊ីស ទៅកាន់ទីផ្សារអាមេរិច ត្រូវបានធ្លាក់ចុះ។ Patrik Schwendimann អ្នកវិភាគម្នាក់របស់ធនាគារ Zuercher Kantonalbank ក៏បានឲ្យដឹងបន្ថែមថា បណ្តាផលិតផលនាឡិកាតំលៃទាបៗ ដែលនាំចូលទីផ្សារអាមេរិច អាចត្រូវបានប៉ះពាល់ ដោយសារតែវត្តមានរបស់ Apple Watch៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ Phonearena, Vreview