ទូរសព្ទ័ ៖ ទូរសព្ទ័ iPhone ជំនាន់ថ្មីទាំង ៣ Model ត្រូវបានវេបសាយជាច្រើនចុះផ្សាយថា នឹងត្រូវបានបង្ហាញនៅរោងមហោស្រពរបស់ Steve Jobs ដែលមានកៅអីទស្សនាដល់ទៅ ១០០០ កន្លែងឯណោះ ។
ជាងនេះទៅទៀត ក្រុមហ៊ុនបានចាយលុយចំនួន ១៤, ០០០ ដុល្លារឯទីស្នាក់ការថ្មីរាងកងរង្វង់មូលគឺ Apple Park នៅទីក្រុង Cupertino រដ្ឋកាលីហ័រញ៉ា ។
ការបង្ហាញខ្លួនរបស់ iPhone 8 បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សទូទាំងពិភពលោក ។ យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ theverge បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញឲ្យឃើញនូវរាងរបស់ iPhone 8, iPhone 8 Plus និង iPhone X ដែលជាផលិតផលគំរប់១០ឆ្នាំនៃ iPhone បន្ទាប់ពី Steve Jobs បានបង្ហាញដំបូងកាលពីឆ្នាំ ២០០៧ ធ្វើធ្លាប់បានឲ្យពិភពលោកភ្ញាក់ផ្អើលម្តងរួចមកហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ theverge