CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple នឹងល​ក់ iPhone សេ​រីថ្មី​ បាន​១​លាន​គ្រឿ​ង ក្នុង​១​ថ្ងៃ

សារព័ត៌មាន WSJ បានរាយការណ៍ថា នៅពេលនេះ មានអតិថិជន Apple ជាច្រើនបានមកផ្ដុំគ្នា
នៅមុខក្រុមហ៊ុន Apple ដើម្បីរង់ចាំការ ប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅ ថ្ងៃទី១០ខែកញ្ញាខាង
មុខនេះ។

ដោយឡែកនៅពេលនេះ មានក្រុមវិភាគមួយ បាននិយាយថា ក្រុមហ៊ុន Apple នឹងលក់ iPhone
បានចំនួន ១០លានគ្រឿង ត្រឹមរយៈពេល ១០ថ្ងៃ ក្រោយពីការប្រកាស ដាក់លក់នៅលើទីផ្សារ។
វាមានន័យថា ក្រុមហ៊ុន Apple អាចលក់បាន ១លានគ្រឿង ក្នុងរយៈពេល ១ថ្ងៃ។

“យើងរំពឹងទុកថា Apple នឹងបង្ហាញ iPhone ចំនួនពីរម៉ូដែលនៅ ថ្ងៃទី១០ខែកញ្ញានេះ ដែល iPhone
នោះមាន iPhone 5S និង iPhone 5C ហើយយើង ក៏ជឿជាក់ថា ក្រុមហ៊ុន Apple នឹងលក់បាន ១០
លានគ្រឿង ក្នុងរយៈពេល ១០ថ្ងៃ”។ នេះបើយោងតាមសម្ដី របស់ក្រុមវិភាគ Andy Hargreaves of
Pacific Crest។

ក្រុមវិភាគនេះ ក៏បានបន្ថែមឲ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ នេះ ក្រុមហ៊ុន Apple នឹងលក់
iPhone បាន ៣១លានគ្រឿង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Samsung បង្ហាញខ្លួន នាឡីកាដៃឆ្លាតវៃ Galaxy Gear ជាផ្លូវការហើយ មានអេក្រង់ 1.63 inch

- Samsung Galaxy Note 3 បង្ហាញខ្លួនជាផ្លូវការ ជាមួយសំបកក្រោយ ធ្វើពីស្បែក RAM 3 GB

- ទស្សនារូបភាព នៃការប្រៀបធៀប រូបរាង រវាង Galaxy Note 3 និង Note II

- អតីត CEO Nokia ចង់ស្រោចស្រង់ Brand Nokia ជាមួយក្រុមហ៊ុនថ្មី "Newkia" ប្រើ Android

- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: Apple iphone 5S iphone 5C smartphone hightech