កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Adobe ទើបតែបង្ហាញពី Version Update ថ្មីនៃ Flash Player
របស់ខ្លួន ហើយបានជួសជុលកំហុសមួយចំនួន ដែលមានសុវត្ថិភាព អាចការពារបានពីការ
វាយប្រហារពីក្រុម hacker ទៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់។
ក្រោយពេលនោះមក Apple ក៏បានឲ្យដឹងថា web Safari នឹងបិទបណ្តា plugin Flash Player
ចាស់ចោល បើសិនអ្នកប្រើប្រាស់មិនធ្វើការ Update Version ថ្មីបំផុតរបស់ Adobe។ បើសិន
អ្នកកំពុងប្រើ OS X 10.6 ឡើងទៅ និង Web Safari ដែលមិនទាន់ Update plugin នៅពេល
បើកបណ្តា Website ដែលមានប្រើ Flash នោះអ្នកនឹងឃើញតារាងឲ្យដំណឹងមួយដូចខាងក្រោម
ដែលចាំបាច់ត្រូវតែធ្វើការ Update ថ្មី ទើបអ្នកអាចបន្តការប្រើប្រាស់ទៀតបាន។
Apple ជានិច្ចកាលតែងតែ មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការការពារសុវត្ថិភាព ដល់អ្នកប្រើ
ប្រាស់របស់ខ្លួន ឲ្យផុតពីការរំខាន ក៏ដូចជាមេរោគផ្សេងៗដែលបណ្តាលមកពីបណ្តា plugin មាន
កំហុសកើតឡើង។ មុននេះ ពួកគេក៏បានធ្លាប់លុបចោល plugin Java ចេញពី web របស់ប្រព័ន្ធ
ប្រតិបត្តិការ OS X ព្រោះវាមិនមានសុវត្ថិភាព។ អ្នកអាច Download Flash Player ថ្មីបំផុតបាននៅ
ត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ TTE