iPhone 6 មានអេក្រង់ធំជាង iPhone 5 ប៉ុន្តែនៅរក្សាខ្នាតប្រវែងដដែល ក្នុងពេលដែល iPhone
Mini រចនាម៉ូដរាង ការេបួនជ្រុង។
Peter Zigich, អ្នករចនាម៉ូដ 3D នៅ Canada, ទើបតែធ្វើការបង្ហាញនូវរូបភាពផលិតផលមួយ
តាមរយះការស្រមៃគិតរបស់ខ្លួន ស្តីពីស្មាតហ្វូន iPhone 6, iPhone Mini និង phablet ថ្មីរបស់
Apple។
គំរូ iPhone 6, អ្នករចនាម៉ូដ បានឲ្យដឹងថា វានឹងមានប៊ូតុង Home ស្ថិតនៅគែមនៃទូរស័ព្ទ ដែល
កត្តាធ្វើឲ្យគេអាចបង្កើនទំហំអេក្រង់ឲ្យធំជាងមុន ប៉ុន្តែនៅរក្សាខ្នាតប្រវែងនៃទូរស័ព្ទនៅដដែល
ដូច iPhone 5។
ក្នុងការរចនាម៉ូដរបស់ Peter Zigich, iPhone Mini ត្រូវបានបង្ហាញឲ្យឃើញថា សំបករបស់វា
ត្រូវបានធ្វើពី សារធាតុគុណភាពខ្ពស់ ដូចបណ្តាគំរូ iPhone ផ្សេងទៀតដែរ និងមានអេក្រង់
3,5 inch ជំនួសឲ្យសំបកធ្វើពីជ័រ អេក្រង់ 4 inch ដូចព័ត៌មានចចាមអារាម កាលពីពេលមុន។
ផលិតផលនេះ សំរាប់ធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងបណ្តាស្មាតហ្វូន Android។
ក្រៅពី iPhone 6 និង iPhone Mini, Peter Zigich នៅរចនាម៉ូដបន្ថែមនូវផលិតផលថ្មីមួយទៀត
ត្រូវបានហៅថា phablet (ទូរស័ព្ទដែលមានអេក្រង់ទំហំពី 5 ទៅ 7 inch) ថ្មីរបស់ Apple។ ទំហំ
អេក្រង់របស់វា នៅមិនទាន់និយាយដឹងច្បាស់នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE
(18/06/2013 12:45:00)
បើតាមអ្នកវិភាគ Brian White របស់ Topeka Capital iPhone តំលៃថោក អាចនឹងផលិតឡើងមាន ៥ពណ៌ផ្សេងគ្នា សំរាប់ឲ្យអតិថិជនធ្វើការ ជ្រើសរើស និងធ្វើការបង្ហាញខ្លួនមុន Version Upgrade iPhone 5S។
22% ករណី ដែលទូរស័ព្ទខូច ពាក់ព័ន្ធទៅនឹងធាតុរាវ ដូច្នេះហើយ ទើប កំពូលស្មាតហ្វូនពីរបច្ចុប្បន្ន (Galaxy S4 & iPhone 5) ត្រូវបានគេយក មកសាកល្បងពិសោធ ដើម្បីចង់ដឹងថាពួកវា អាចទ្រាំទ្របានរយះ
នៅក្នុងបណ្តាខែ ដើមឆ្នាំ ស្មាតហ្វូនសំខាន់ៗមួយចំនួនបានបង្ហាញខ្លួន ដោយផ្តោតទៅលើការអភិវឌ្ឍន៍ ទូរស័ព្ទស៊េរីខ្ពស់ៗជាមួយអេក្រង់ Full HD និង chip Quad Core។ ជោគជ័យរបស់ Apple និង Samsung ក្នុងឆ្នាំ
លទ្ធភាពច្រើន iPhone 5S នឹងត្រូវបំពាក់នូវអេក្រង់ Retina+ ជាមួយការ រចនាម៉ូតស៊ុមស្តើង និងកាមេរ៉ាមានអំពូល flash ពីរ ដែលជួយឲ្យថតរូប បានច្បាស់ល្អជាងមុន ក្នុងលក្ខខណ្ឌខ្វះពន្លឺ។
បុគ្គលិក Vizion1208 នៅ Reddit បានសាកថ្ម ហើយចូលដេក។ ក្រោយមក គាត់ត្រូវបានរំខានឲ្យភ្ញាក់ ដោយសារសំលេងផ្ទុះខ្លាំងមួយ។ ស្មាតហ្វូន Galaxy S3 របស់គាត់បានផ្ទុះឆេះ ហើយវាឆេះរាលទាំង
| Today: |
|
| Yesterday: |
|
| Total: |
|