CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Monolith �ស្រោមប្រអប់សំរាប់ iPhone 4 អមជាមួយ មុខងារ Projector និងថ្មជំនួយ

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់របស់ជប៉ុនមួយឈ្មោះថា Century បានចាប់ផ្តើមលក់ផលិត
ផលមួយទៀតរបស់ខ្លួនមានឈ្មោះថា �monolith� គឺជាស្រោមសំបកថ្មីមួយទៀតសំរាប់
ទូរស័ព្ទ iPhone 4 ដែលមានបន្ថែមមកជាមួយនូវថ្មចំណុះ ១៩០០mAh និងមានបំពាក់នូវ
ឧបករណ៍ Projector mini មកជាមួយស្រាប់ទៀតផង ។ ឧបករណ៍នេះមានទំហំ ៦៣,៥ x
១២៦,៦x ២២មីលីម៉ែត្រ និងមានទំងន់ ៩៧ក្រាម ។


Century អោយដឹងថាអ្នកប្រើប្រាស់អាចធ្វើការបញ្ចាំងរូបភាពចេញមានទំហំ ៦០សង់ទីម៉ែត្រ
resolution ៦៤០�៣៦០ ១,០០០:១ contrast ratio, ជាមួយកំរិតពន្លឺ ១២ lumens ។ ចំពោះ
ថ្មរបស់វាវិញអាចដំណើរការបាន ៣ម៉ោង និងចំណាយពេល ៤ម៉ោងក្នុងការសាក ។ ប្រសិន
បើមិនប្រើមុខងាររបស់ឧបករណ៍ Projector នោះទេ ថ្មដែលបន្ថែមនោះអាចជួយ iPhone
កើនរយៈពេលប្រើប្រាស់បាន ៥០ភាគរយ ។


ស្រោមប្រអប់នេះមានពីជំរើសគឺ ស និងខ្មៅ តំលៃលក់ក្នុងប្រទេសជប៉ុន ២៦០ដុល្លា
អាមេរិកក្នុងមួយសំរាប់ ៕

ប្រភព៖ Techcrunch
ដោយ ៖ រដ្ឋា

Tags: electroniciphonebatteriesprojectorscentury